ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ បំផ្លាញផ្ទះប្រជាជននៅចំការមន

71

ភ្នំពេញ​៖​អគ្គីភ័យបានឆាបឆេះផ្ទះប្រជាជននៅតាមច្រកឌឿងហែម ស្ថិតនៅសង្កាត់ទន្លេបាសាកខណ្ឌចំការមនរាជធានីភ្នំពេញកាលពីព្រលប់នាយប់ថ្ងៃទី១៧ខែមិនាឆ្នាំ២០២០នេះ។
​ បើតាមសំដីម្ចាស់ផ្ទះ​បានឱ្យដឹងថា​ មុន​កើតហេតុ​លឺសំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​ ក្នុង​បន្ទប់ដេក​ជាន់​ទី​១​ ហើយក៏​បាននាំគ្នា​ចូលទៅ​មើលឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​ពូក​យ៉ាង​សន្ធោសន្ធៅ​។​
សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ មក​អន្តរាគមន៍​ចំនួន​៤​គ្រឿង​បាញ់​ទឹក​អស់​ចំនួន​១​គ្រឿង​ ប្រើ​ពេលវេលា​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ទើប​រលត់ទៅវិញ​ជា​ស្ថាពរ នៅ​យប់​ថ្ងៃ​ដដែល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា​ ចំពោះ​ករណី​អគ្គិភ័យ​នេះ​ គឺ​រង​ការខូចខាត​សម្ភារ​មួយចំនួន​និងមិន​បង្កឱ្យមាន​អ្នករងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។
អាជ្ញាធរខណ្ឌចំការមនសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងដោយជាពិសេសដល់បងៗក្រុមសមត្ថកិច្ចប៉ូលិសផ្នែកបង្ការពន្លត់អគ្គីភ័យដែលបាន ញាប់ដៃញាប់ជើងចុះមកអន្តរាគមន៍ដោយបាញ់ទឹកពន្លត់បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង