ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ២​នាក់រឹបអូស​ថ្នាំញៀន​ជាង ១​គីឡូក្រាម​

87

 

​ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញឿ​ន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ក្រាប​ករណី​ជួញ​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​ថ្នាំញៀន​ជាង​១​គីឡូក្រាម នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅ​ចំណុច​បន្ទប់​ជួល​លេខ​០៤ ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៦) ដឹកនាំ​ដោយ​លោក ដាំ ឈឿន នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​លោក សឿន មុន្នី​រ័ត្ន ព្រះរាជអាជ្ញារង និង​ក្រឡាបញ្ជី លោក ឡេង ណា​ង បាន​ដំណើរ​ការបើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​ករណី រក្សាទុក​ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ ឃាត់ខ្លួន​សង្ស័យ​២​នាក់ ឈ្មោះ ចុង សំអុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​ជា​ប្តី និង​ឈ្មោះ ឡេ ធី​ចិន ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម ជា​ប្រពន្ធ ។ ប្រតិបត្តិការ​នេះ បាន​ចាប់យក​វត្ថុតាង​ជា​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១.០២៥,៥៦​ក្រាម ។ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង