ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ចុះបិទទីតាំងKTV,ក្លឹបកំសាន្ត, រោងភាពយន្ត

70

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបា នប្រាប់អោយដឹងនៅព្រឹក ថ្ងៃទី១៨ខែមីនាឆ្នាំ២០២០នេះថាដោយយោងលិខិតលេខ​ ០៤៣​ សខល​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ របស់ក្រសួងសុខាភិបាល​ និងលិខិតលេខ​ ១២៩សជណអរហ​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ របស់ក្រសួងទេសចរណ៍.ក្នុងនោះកាលពីយប់មិញនេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយរូបខ្ញុំ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានចុះត្រួតពិនិត្យ​ និងធ្វេីកំណត់ហេតុអោយផ្អាកអាជីវកម្ម KTV ក្លឹបកំសាន្ត(ឌីស្កូរថេក រង្គសាល​)​ និងរោងភាពយន្ត​ជាបណ្ដោះអាសន្ននៅក្នុងមូលដ្ឋានខណ្ឌចំការមន​រាជធានីភ្នំពេញ ក្នុងស្ថានភាពការពារជំងឺឆ្លងប្រភេទថ្មីកូវីដ-១៩​ (Covid-19) ដែលកំពុងរីករាលដាលជាសកល​ ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជា​។
លោកអភិបាលខណ្ឌចំការមនបានអោយដឹងទៀតថា៖ចំពោះទីតាំងដែលត្រូវចុះបិទផ្អាកនាយប់មិញនេះរួមមាន៖
KTVសរុប២៣ទីតាំងគឺបិទបានទាំង២៣ទីតាំង,ក្លឹបកំសាន្តសរុប៨ទីតាំងបិទបាន៨ទីតាំង,ស្កាយបា៤បិទបាន៤ទីតាំង,បៀរហ្គាឌិន៣ទីតាំងបិតទាំង៣ទីតាំង,ផាប់សរុប២៨ទីតាំងចុះបិតទាំង២៨ទីតាំងនិងរោងភាពយន្ត១ក៏បិទដែរ។ហើយចំពោះម្ចាស់អាជីវកម្មទាំងអស់ខាងលើនោះ​​ គឺពួកគាត់មានការយល់ព្រមតាមការណែនាំពីសំណាក់អាជ្ញាធរហើយជាពិសេសកន្លែង ខ្លះគាត់បានស្ម័គ្រ្គបិទមុនអាជ្ញាធរចុះទៅទៀតដោយសារពួកគាត់យល់ឃើញពីបញ្ហាខាងលើនេះ។ ដូចនេះសូមអរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ខាងលើនេះដោយបានចូលរួមសហការណ៍គ្នាជាមួយខាងអាជ្ញាធរមូលដ្ឋានលើការងារនេះ៕

អត្ថបទដែលជាប់ទាក់ទង