ឃាត់បុរសជនសង្ស័យ២នាក់ ឆក់កាបូបពីក្រុងតាខ្មៅ មកជាប់អន្ទាក់នៅចាក់អង្រែ
ភ្នំពេញ : បុរសជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១GU-៥៦៥០ឆក់កាបូបស្រ្តីជាគ្រូបង្រៀនម្នាក់បានសំរេចតែមានប្រជាពលរដ្ឋជួយដញនិងស្រែកតាមដងផ្លូវបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើដញបង្រៀបរហូតដល់ទឹកទន្លេក្របួចបាន២នាក់យកមកសាកសួរនាំហេតុការនេះកើតឡើង កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២០នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ លីន មុីសាំង ភេទស្រី អាយុ ២១ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៦០៨ ផ្លូវ២០៦ ភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាលបានប្រាប់អ្នកយកព័ត៍ អោយដឹងថាមុនកើតហេតុគាត់ជិះម៉ូតូស្គុបពីពណ៍សទើបនិងត្រលប់មកពីផ្សាររៀបនិងបត់ម៉ូតូចូលផ្ទះក៏មានបុរសជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់ធ្វើសកម្មភាពឆក់កាបូបដែលដាក់នៅប្រអប់ម៉ូតូខាងមុខបានសំរេចរត់គេចខ្លួនតែភ្លាមៗនោះក៏ខ្លួនស្រែកចោរក៏មានបុរសម្នាក់មនដឹងថាកងកម្លាំងខាងណាទេឃើញស្លៀកខោទាហានជួយដេញចាប់ហើយក៏ដេញតាមក្រោយដែររហូតមកដល់ផ្លូវជាតិលេខ២កម្លាំងនគរបាលខណ្ឌមានជ័យឃាត់បានទាំង២នាក់ក្នុងនោះម្នាក់លោតចូលទឹកទន្លេមេគង្គ ។ជាចុងក្រោយស្រ្តីរូបស្រស់អរគុណដល់នគរបាលចាក់អង្រែលើដែលជួយចាប់ចោរឆក់កាបូបបានថែមទាំងកាបូបគាត់មិនបានបាត់បង់ទៀត ។
លោក អ៊ុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ បានប្រាប់ថាឃាត់ជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ ណុល ចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ដឹកឥវ៉ានអនឡាញ ស្នាក់នៅភូមិកោះនរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ឈ្នោះ នឹង សុខា ភេទប្រុស អាយុ ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាកនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពីបទឆក់កាបូបក្នុងនោះមានលុយ៧០លុយនិងទូរស័ព្ទអាយហ្វូន Xពណ៍ស១គ្រឿងមុនកើតហតុកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសផ្សេងក្នុងមូលដ្ឋានលុះជិតមកដល់ស្ពានអាកាសក្បាលថ្នល់លឺសំឡេងប្រជាពលរដ្ឋជិះម៉ូតូដេញតាមក្រោយស្អែកបុរសជនសង្ស័យជិះម៉ូតូឌ្រីមសង់ចោរក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ស្ទាក់ចាប់បានបុរសម្នាក់ហើយម្នាក់ទៀតរត់លោតចូលទឹកទន្លេតែកម្លាំងនគរបាលនៅតែបន្តដេញទៀតដោយសហការជាមួយទូកអ្នកនេសាទធ្វើការឃាត់បានម្នាក់ទៀតសរុប២នាក់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំ ។តែពេលសាកសួរនាំជនសង្ស័យនិងជនរងគ្រោះឆ្លើយថាកន្លែងកើតហេតុនៅក្រុងតាខ្មៅរួចក៏ទំនាក់ទំនងទៅការិយាល័យព្រហ្មទណ្ឌក្រុងតាខ្មៅប្រគល់អោយវិញចាត់ការតាមនីតិវិធីច្បាប់ ។