ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ និង អង្គការសង្គមកីឡាប្រកាស ទទួលស្គាល់សហព័ន្ធធ្វើសហព័ន្ធកីឡាកាយវប្បកម្ម

59

 

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសទទួលស្គាល់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាជាផ្លូវការហើយ បន្ទាប់សហព័ន្ធធ្វើសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាកាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ពីលោកបឹង គឹមតោ ប្រធានស្តីទីនៃនាយកដ្ឋានអប់រំ។

លោកសុខវណ្ណៈអគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថាសហព័ន្ធលោកបានរៀបចំឯកសារតាមលក្ខន្តិកៈរបស់សហព័ន្ធ

ជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងក្រសួងអប់រំយ៉ាងត្រឹមត្រូវទំាង៦ប្រការព្រមទាំងសមាជិកប្រតិបត្តិថ្មីចំនួន១១រូបដើម្បីធ្វើសកម្មភាពកីឡានេះអាណត្តិទី៣ ឆ្នាំ២០២០-២០២៤។ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជានាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០១៦-២០២០ និងបោះឆ្នោតបន្តអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ ដោយមានការអញ្ជើញចូលរួម ពីលោកបឹង គឹមតោ អនុប្រធានស្តីទីនៃនាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។

លោកបានបន្តថាក្នុងឳកាសនោះសមាជិកប្រតិបត្តិចាស់និងអ្នកតំណាងក្លិបកាយវប្បកម្មនិងលំហាត់ប្រាណនៅទូទាំងប្រទេសកម្ពុជា ដែលសមាជិករបស់សហព័ន្ធ បានធ្វើការបោះឆ្នោតឲ្យលោក តឹក ប៊ុនវី ជាប្រធានកាយវប្បកម្មកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ និងសមាជិកថ្មីចំនួន១១រូប ដើម្បីបន្តអភិឌ្ឍនកាយវប្បកម្ម និងលំហាត់ប្រាណឲ្យកាន់តែមានសក្តានុភាព លើឆាកអន្តរជាតិ។

លោក តឹក ប៊ុនវី ប្រធាន លោក ចាប វ៉ាន់ អនុប្រធាន លោក សុខ វណ្ណៈ អគ្គលេខាធិការ  លោក ណុំ សុបិន្ត អគ្គលេខាធិការរង លោក ហេង សារ៉ាត អគ្គហិរញ្ញឹក លោក ធិ ប៊ុនធី អគ្គហិរញ្ញឹករង លោក សំបូរ ណាន គ្រូបង្វឹក លោក អ៊ុន បូរ៉ាត គ្រូជំនួយ លោក នុត សុផល ជាចៅក្រម លោក ឈុន ឌីរតនា លោក ហ៊ុន សុភី ជាសមាជិក។

សូមបញ្ជាក់ថាក្រសួងអបើរំយុវជន និង កីឡាបានប្រកាសទទួលស្គាល់សហព័ន្ធនេះនៅថ្ងៃទី២៧កុម្ភៈចំពោះគណៈកម្មាធិការជាតិ

អូឡាំពិកកម្ពុជាបានទទួលស្គាល់នៅថ្ងៃទី១១មីនាឆ្នាំ២០២០ដូចគ្នា ។

នាពេលបច្ចុប្បន្ននេះ កីឡាកាយវប្បកម្មកម្ពុជា ទទួលបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរ ព្រមទំាងបណ្តាប្រទេសនានាលើភពលោកបន្ទាប់កីឡាករកាយវប្បកម្មកម្ពុជាចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មកម្រិតតំបន់ ទ្វីប និងពិភពលោក។ សម្រាប់ការប្រកួតជើងឯកអាស៊ីអគ្នេយ៍សរុប១០គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើងឯកពិភពលោកសរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង