នៅសាលាខណ្ឌទួលគោកក៏ដូចជា នៅសាលារាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបង្កាទប់ស្កាត់ ជំងឺវីរុសកូវីដ ១៩ (COVID-19)

ភ្នំពេញ៖ ស្រូបពេលដែលជំងឺវីរុសកូវីដ ១៩ (COVID-19) បាននិងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយ ក្នុងរយៈពេលចុងក្រោយនេះ នៅប្រទេសកម្ពុជាបានឆ្លងនូវជម្ងឺនេះជាបន្តបន្ទាប់ រហូតដល់ចំនួនជាង៣០នាក់ហើយដែរនោះ គេបានមើលឃើញថនៅតាមបណ្ដាលទីកន្លែងធ្វើការមួយចំនួន ទាំងវិស័យឯកជននិងរដ្ឋមានការយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់នូវជម្ងឺកាចសាហាវនេះផងដែរ។
ជាក់ស្ដែងនៅសាលាខណ្ឌទួលគោកក៏ដូចជានៅសាលារាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ជំងឺនេះផងដែរ ដោយបានធ្វើការបាញ់សំដៅ និងដាក់ដបអាកុលសំរាប់លាងដៃទៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗពីរដ្ឋបាលខណ្ឌទួលគោកនិងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន នៅព្រឹកថ្ងៃទី១៩ ខែមិនាឆ្នាំ២០២០នេះ បានជំរុញឲ្យមន្ត្រីដែលកាន់ឧបករណ៍ធ្វើតេស្តកំដៅនេះ ត្រូវបាញ់កំដៅទាំងអស់ ចំពោះអ្នកចូលមកក្នុងសាលាខណ្ឌទួលគោក មិនថាថ្នាក់ដឹងនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗពីរដ្ឋបាលខណ្ឌឡើយ ដើម្បីបង្ការទប់ស្កាត់នូវជំងឺវីរុសកូវីដ ១៩ (COVID-19) ។
ពាក់ព័ន្ធនឹងការរីករាលដាលនៃការឆ្លងនៃជំងឺនេះពិសេសទៅលើជនជាតិខ្មែរ ដែលមកពីធ្វើពិធីសាសនានៅប្រទេសម៉ាឡេស៊ី ជាមួយនឹងការបិទសាលារៀនទាំងរដ្ឋនិងឯកជនផងនោះ គេបានមើលឃើញនៅតាមដងផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ជាងពេលមុនៗ ងាយស្រួលក្នុងការធ្វើដំណើរជាងមុន ពោលគឺមិនមានការកក់ស្ទះចរាចរណ៍ដូចពេលមុនៗឡើយ។ ដោយឡែកនៅតាមភោជនីយដ្ឋាន កន្លែងលក់អាហារហូបចុកមួយចំនួនក៏បានការធ្វើការបិទអាជីកម្មផងដែរៗផងដែរ ដើម្បីរួមគ្នាទប់ស្កាត់និងបង្ការ ជំងឺវីរុសកូវីដ ១៩ (COVID-19)នេះ៕