ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលរបួសពេលបង្រ្កាប បុរសជនជាតិចិន កាន់កាប់អាវុធខុសច្បាប់

103

ភ្នំពេញ : បុរសជានគរបាលម្នាក់រងរបួសបែកប្រអប់ជើងពេលប្រតិបត្តិការបង្រ្កាបបុរសជនជាតិចិនម្នាក់ប្រើប្រាស់អាវុធខុសច្បាប់(កាំភ្លើង)នាព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២០លោក យិន សាននាំយកថវិការដឹកនាំកម្លាំងចុះសួរសុខទុក្ខនគរបាលដែលរបួសកន្លងមក ។

លោក មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមន
តំណាងលោក យិន សានអធិការដឹកនាំកម្លាំងចុះសួរសុខទុកលោក អ៊ុន ឡុច មន្រ្តីនគរបាលរដ្ឋបាលទន្លេបាសាក់ដែលរបួសជើងខាងស្ដាំបែកប្រអប់ជើងពេលបង្រ្កាបបុរសជនជាតិចិនដែលប្រើប្រាស់អាវុធខុសច្បាប់និងមានថវិការចំនួន១លានរៀលនិងមី៣កេះទឹកគោ៣យួរទឹកសុទ្ធចំនួន១កេះនិងផ្ដាំធ្ញើរដល់មន្រ្តីខិតខំព្យាបាលថែទាំជំងឺអោយជាសះស្បើយចាំទៅបំពេញភារកិច្ចវិញ ។ជាក់ស្ដែង កាលវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២០នៅចំណុចផ្សារចិនអាគារដឹព្រីថដ តាមផ្លូវ៧៨ ស្ថិត១៤ ក្រុម៧៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ឃាត់ជនសង្ស័យ​ឈ្មោះ​ XIE YENG ភេទប្រុស​ អាយុ​
៤២ឆ្នាំ​ ជនជាតិចិន​ ស្នាក់នៅ​ ផ្ទះលេខ១៧​ ផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ភ្នំពេញ​ មុខរបរមេការរោងចក្រផលិតស្លា​ គ្មានលិខិតឆ្លងដែន ។
វត្ថុតាងដកហូតមាន​ កាំភ្លេីងខ្លី០១ដេីម​ ម៉ាកK54 ពណ៌​ខ្មៅ​ បង់01 គ្រាប់04គ្រាប់​រួមនិងឧបករណ៍​សំរាប់ជក់គ្រឿងញៀនមួយកំប្លេរ​មុនកើតហេតុកម្លាំងនគរបាលយើងទទួលព័ត៍មានពីប្រជាពលរដ្ឋសង្ស័យជនជាតិមានអាវុធខ្លីក្រោយមកក៏កម្លាំងនគរបាលព្រហ្មទណ្ឌសហការនគរបាលប៉ុស្តិ៍ក៏ចុះទៅឃាត់បុរសជនសង្ស័យនៅអាគារកើតហេតុខាងលើ ។

អត្ថបទដែលជាប់ទាក់ទង