ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន៤៧កញ្ចប់(ធំល្មម០៥ ពណ៌លឿង០២)នៅខណ្ឌឫស្សីកែវ
ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និង រកឃើញថ្នាំមួយ ចំនួន៤៧កញ្ចប់(ធំល្មម០៥ ពណ៌លឿង០២) វេលាម៉ោង១៣និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២០ ខែមីនាឆ្នាំ២០២០កំលាំងត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ជាលទ្ធផលកំលាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យ៉ាំងហុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ៩ ភូមិសង្កាត់ស្វាយប៉ាក មុខរបរមិនពិត រាកដ។
សំភារៈដកហូតៈ
– ក្រាមពណ៌សថ្លាចំនួន៤៧កញ្ចប់(ធំល្មម០៥ ពណ៌លឿង០២)។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមច្បាប់។
ក្នុងនោះដែរ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមអោយបងប្អូនជៀសអោយឆ្ងាយពីគ្រឿងញៀនវាធ្វើអោយខូចសុខភាពនិងជាអំពើខុសច្បាប់។
