អ្នកឆ្លងជំងឺCovid-19 កើនដល់៥១នាក់
ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩(COVID-19) ថ្មីចំនួន៤ករណីបន្ថែមទៀតនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២០នេះដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៥១នាក់ហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាករណីថ្មីនេះមានជនជាតិម៉ាឡេស៊ីម្នាក់និងជនជាតិខ្មែរ៣នាក់ដែលនៅខេត្តកំពង់ចាមរាជធានីភ្នំពេញនិងខេត្តបាត់ដំបង៕


