ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលការរាតត្បាតជំងឹកូវីដ១៩នៅ អាស៊ាន!ត្រឹមព្រហាមថ្ងៃ២១មីនា

90

 

-ប្រទេសកម្ពុជាយើងរកឃើញអ្នកឆ្លង៤នាក់ថែមទៀត ធ្វើអោយចំនួនអ្នកកើតកូវីដ១៩ឡើងដល់៤៧នាក់ដែលភាគច្រើនឆ្លងលើខ្មែរឥស្លាមទៅបុណ្សសាសនានៅម៉ាឡេកាលពីចុងខែកុម្ភះ។មានខ្មែរឥស្លាម៧៩នាក់បានទៅបុណ្យនោះ។ឥឡូវមានអ្នកឆ្លងចំនួន ២៥​នាក់និងចម្លងដល់ប្រពន្ធ២​នាក់ទៀត។។រឿងគួរកត់សំគាល់មួយទៀតគឺជនជាតិឥស្លាមម៉ាឡេដែលមកបង្រៀនសាសនានៅកម្ពុជា។ពួកគាត់នោះឆ្លង១២នាក់ហើយ។នៅមានទៀត?

-ប្រ៊ុយណេរកឃើញឆ្លង៥នាក់ថែមទៀតភាគច្រើនអ្នកទើបមកពីចូលរួមបុណ្យសាសនានៅម៉ាឡេ ធ្វើអោយតួលេខឡើង៧៣នាក់។

-ឥណ្ឌូណេស៊ីរកឃើញឆ្លងថ្មីថែមចំនួន៦០នាក់ធ្វើអោយតួលេខឡើងដល់៣៦៩នាក់ស្លាប់ឡើង៣២នាក់(ច្រើនជាងគេក្នុងអាស៊ាន)។

-ម៉ាឡេស៊ី រកឃើញឆ្លងថ្មី១៣០នាក់ទៀតក្នុងរយះពេលមួយថ្ងៃម្សឹលធ្វើអោយតួលេខឡើងដល់១០៣០នាក់និងធ្វើអោយម៉ាឡេជាប្រទេសមានអ្នកឆ្លងលំដាប់ថ្នាក់លេខ៤នៅអាស៊ីបន្ទាប់ពីចិនអុីរ៉ង់និងកូរ៉េខាងត្បូង។ម៉ាឡេស្លាប់ឡើង៥។ម្សឹលមិញម៉ាឡេប្រើកម្លាំងយោធាអន្តរាគមន៍ទប់ស្កាត់អ្នកលួចចាកចេញពីផ្ទះ។

-ហ្វីលីពីន រកឃើញឆ្លងថ្មីម្សឹលមិញតែ១៣នាក់​ធ្វើអោយតួលេខឡើងដល់២៣០នាក់តែស្លាប់ឡើង១៨។ហ្វីលីពីនប្រកាសភាពអាសន្នទូទាំងប្រទេស។

-សាំងហ្គាពួររកឃើញឆ្លងថ្មី៤០នាក់ម្សឹលមិញ ធ្វើអោយតួលេខសាំងហ្គាពួរឡើង៣៨៥នាក់តែសាំងហ្គាពួរមិនទាន់មានអ្នកស្លាប់ទេនិងមានព្យាបាលជាសះស្បើយ១២៤ករណី។

-ថៃរកឃើញឆ្លងថ្មីនៅម្សឹលមិញ៥០នាក់ ធ្វើអោយតួលេខថៃឡើងដល់៣២២ករណីមានស្លាប់ម្នាក់ដដែល។

-វៀតណាមរកឃើញឆ្លងថ្មី១៥នាក់។តួលេខអ្នកឆ្លងនៅវៀតណា ម ៩១នាក់។ចុងក្រោយវៀតណាមប្រកាសឃុំខ្លួន១៤ថ្ងៃរាល់អ្នកណាចូលមក។

-ភូមានិងឡាវ មិនទាន់មានតួលេខអ្នកឆ្លងទេ។

អត្ថបទដែលជាប់ទាក់ទង