ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់បុរសជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក២នាក់លួចម៉ូតូ

102

ភ្នំពេញ : ស្រ្តីជាម្ចាស់ម៉ូតូបានជិះម៉ូតូទិញទឹកកកចតម៉ូតូចោលភ្លេចដកសោជនសង្ស័យប្រទះឆ្លៀតអាកាសលួចម៉ូតូតែសំណាងល្អម្ចាស់ទាន់ក្របួចអោយនគរបាលកើតហេតុ កាលវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២០ នៅមុខផ្ទះគ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះសៅ សោភ័ណ្ឌ ភេទ ស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រោងចក្រកាត់ដេរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឃាត់ខ្លួន ឈ្មោះ តាំង សុធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានអោយដឹងថាហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១HO-៥២៣៤ នៅចំណុចកើតហេតុ ដោយទុកកូនសោរជាប់នឹងម៉ូតូ រួចដើរចូលទៅទិញទឹកកក ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ តាំង សុធា និងឈ្មោះរតនា ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកឈប់ក្បែរ រួចជនសង្ស័យឈ្មោះ តាំង សុធា ដើរមកលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ នាំគ្នាចាប់បានជនសង្ស័យឈ្មោះ តាំង សុធា រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង ជារបស់ជនរងគ្រោះប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ រតនា ជិះម៉ូតូគេចខ្លួនបាត់ជនសង្ស័យប្រើប្រាស់គ្រឿងញៀនម៉ូតូរងគ្រោះនគរបាលបានប្រគល់អោយជនរងគ្រោះជាបណ្ដោះអាសន្នហើយជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង