ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិខ្មែរឥស្លាមម្នាក់ ប្រព្រឹត្តិ បទល្មើសលួចគាស់ផ្ទះគេ ហើយរត់គេចខ្លួន4 ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន

87

កំពង់ចាម ៖ ជនជាតិខ្មែរឥស្លាមម្នាក់ ដែលមានទីលំនៅបច្ចុប្បន្នភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ត្រូវបាន កម្លាំងនគរបាលស្រុកស្ទឹងត្រង់ឃាត់ខ្លួនករណីបទល្មើសលួចគាស់ផ្ទះគេកាលពី 4 ឆ្នាំមុន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់អោយនាំខ្លួនលេខ4174ត.ព្រ ។

ជនជាតិខ្មែរឥស្លាម ដែលកម្លាំងនករបាល តាមចាប់ខ្លួននោះ ឈ្មោះ សាឡេះ អុលឡាវី ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

តាមរបាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនជាតិខ្មែរឥស្លាមម្នាក់ ឈ្មោះ សាឡេះ អុលឡាវី ភេទប្រុស អាយុ25ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យ នាំខ្លួនលេខ4174ត.ព្រ ចុះថ្ងែទី២៣ កក្កដា ឆ្នាំ២០១៩ ដែលចេញដោយលោកលីម៉ារីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពីបទលួចមានស្ថានទម្ងន់ទោស គឺកាប់គាស់ទម្លុះទម្លាយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិអំពិលលើឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ជូន សមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ដើម្បីអនុវត្តនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង