ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល​ បញ្ជាក់ពីការរកឃើញករណីអ្នកផ្ទុកកូវីដ-១៩ ចំនួន​២ករណីថ្មីទៀត សរុបទាំងអស់ចំនួន​៨៦ករណី​​

57

 

ភ្នំពេញ៖ នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លង បានសរសេរក្នុងទំព័រហ្វេសប៊ុក​របស់​​ខ្លួន​ថា រហូតម៉ោង​ ១០ព្រឹក ថ្ងៃទី​ ២៣ មីនា​ ២០២០​
ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​៨៦ករណី​​។ ប្រភពដដែល​ឱ្យដឹងថា ​២ករណីថ្មីនោះ ត្រូវបាន
​រកឃើញ​នៅខេត្តកំពង់ចាម១ករណី និងខេត្តកោះកុង១ករណី។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតពេលនេះបានព្យាបាល អ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ហើយ
គឺជនជាតិចិនម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ។ ជាមួយគ្នានោះដែរ ពុំទាន់រកឃើញភ័ស្តុតាងដែលបញ្ជាក់ថា
មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕

អត្ថបទដែលជាប់ទាក់ទង