ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍គបាលច្បាអំពៅទី២​ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន៣៤កញ្ចប់តូចធំ

74

 

ភ្នំពេញ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៣៤កញ្ចប់តូចធំត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលផែនជំនាញគ្រឿងញៀនសហការជាមួយនគរប៉ុស្តិ៍ធ្វើការឃាត់ខ្លួន ពីបទ ជួញដូរដោយដោយខុសច្បាប់នូវសារធាតុញៀន​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០០និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី២៣ខែមិនាឆ្នាំ២០២០​ នៅចំណចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលសមត្ថកិច្ចឃាតលខ្លួនមានឈ្មោះ លី សំណាង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីលោក ឡូ ភារម្យ អធិការរងទទួលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅបានប្រាប់អោយដឹងថា លោក ម៉ៅ សឿតអធិការតែងតែអោយកម្ល្លាំងល្បាតជាប្រចាំ មុនកើតហេតុកម្លាំងនគរបាលផែនជំនាញសហការជាមួយប៉ុស្តិ៍ធ្វើការល្បាត ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានឃើញជនសង្ស័យម្នាក់ដេីរតាមផ្លូវដោយមានការសង្ស័យក៏បានឃាត់និងឆែកឆេរស្រាប់តែឃើញថ្នាំញៀនចំនួន៣៤កញ្ចប់ក្នុងនោះមាន២៧កញ្ចប់ថង់តូចនិង៧កញ្ចប់ថង់ធំល្មមនិងបានឃាត់ខ្លួន ពីបទជួញដូរដោយដោយខុសច្បាប់នូវសារធាតុញៀននិងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលច្បាអំពៅទី២​ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បាអំពៅទី២កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ត។

អត្ថបទដែលជាប់ទាក់ទង