ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋឃាត់បុរសជនជាតិចិនម្នាក់ បើកទ្វាររថយន្តលួចកាបូប

88

 

ភ្នំពេញ : បុរសជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ អត់ស្លាកលេខធ្វើសកម្មភាពភាពឃើញម្ចាស់រថយន្ត អត់ចាក់សោទ្វារឆ្លៀតឱកាស បើកលួចទ្រព្យសម្បត្តិតែប្រជាពលរដ្ឋស្រែកផ្អើលឆាឡោ នាំគ្នាជួយដេញចាប់បានភ្លាមៗ រួចក៏ជួយដឹកជូននគរបាលដល់ប៉ុស្តិ៍តែម្ដង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល ជួយដឹកជនសង្ស័យជាជនជាតិចិន អាយុប្រជា៣០ឆ្នាំជិះម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ អត់ស្លាកលេខតាមផ្លូវ១៦៣ក្នុងទិសដៅពីត្បូង មកជើងហើយក៏ឆ្លៀតឱកាសម្ចាស់រថយន្ត អត់បានចាក់សោទ្វាររថយន្តក៏បើករថយន្តលួចកាបូប ក្នុងរថយន្តតែសំណាងល្អប្រជាពលរដ្ឋអ្នកដំណើរ ឃើញស្រែកផ្អើលឆាឡោដេញចាប់បានរួម និងកាបូបម្ចាស់រថយន្តយកបានវិញផងដែរ ដោយរង់ចាំនគរបាលយូរពេក ជួយដឹកទៅឲ្យនៅប៉ុស្តិ៍ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេងតែម្ដង ។ ក្នុងនោះដែរ ប្រជាពលរដ្ឋស្នើឲ្យលោក ស៊ឹម ពិសិដ្ឋ អធិការមកកាន់តំណែងថ្មី មេត្តាជួយចាត់កម្លាំងល្បាតផង ករណីបើកទ្វាររថយន្តក៏មានច្រើន និងករណីឆក់លួចជាពិសេសប៉ុន្មានខែមុន ជនសង្ស័យរត់ចោលម៉ូតូស្គុបពីសេរីឆ្នាំ២០២០ ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីបុរសជនជាតិចិន២នាក់ ប្ដីប្រពន្ធដើរតាមផ្លូវជនរងគ្រោះបាត់ខ្សែក ជនសង្ស័យបន្សល់ទុកម៉ូតូចោលនៅអធិការខណ្ឌ ។ ក្នុងនោះដែរ ប្រជាពលរដ្ឋស្នើអោយលោក សុឹម ពិសិដ្ឋ អធិការមកកាន់តំណែងថ្មី មេត្តាជួយចាត់កម្លាំងល្បាតផងករណីបើកទ្វាររថយន្ត ក៏មានច្រើននិងករណីឆក់លួចជាពិសេសប៉ុន្មានខែមុន ជនសង្ស័យរត់ចោលម៉ូតូស្គុបពីពាក់ស្លាកលេខភ្នំពេញ១ID-៨១៧៥សេរីឆ្នាំ២០២០ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីបុរសជនជាតិចិន២នាក់ប្ដីប្រពន្ធដើរតាមផ្លូវជនរងគ្រោះបាត់ខ្សែកជនសង្ស័យបន្សល់ទុកម៉ូតូចោលនៅប៉ុស្តិ៍រដ្ឋបាលអូឡាំពិច ។

លោក ពៅ ពិដោរ នាយប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ បានប្រាប់អ្នកយកព័ត៌យើងអោយដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗថាឃាត់ជនសង្ស័យម្នាក់លួចកាបូប ហើយក៏ចាត់កម្លាំងចុះទៅភ្លាមរួចបងប្អូនប្រជាពលរដ្ឋជួយ ឃាត់អោយតែដោយនគរបាលរវល់រកមើលជនរងគ្រោះ ប្រជាពលរដ្ឋអ្នកដំណើរក៏ជួយដឹកមកអោយ​តែមានកម្លាំងនគរបាលយើងអមពីក្រោយដែរ តែបច្ចុប្បន្នជនសង្ស័យមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកជនរងគ្រោះក៏មិនបាននៅកន្លែងកើតហេតុ អំនាវអោយបុរសជាម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹង ដើម្បីដាក់បន្ទុកជនសង្ស័យអោយធ្ងន់ផង ។នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទលួចទ្រព្យ ដោយដកហូតម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ អត់ស្លាកលេខ ។
កើតហេតុ កាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២០នៅចំណុចផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ៕

អត្ថបទដែលជាប់ទាក់ទង