ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​បុរស​ជនសង្ស័យ ​លួច​ម៉ូតូ​និង ​រក្សាទុក​គ្រឿងញៀន​

104

 

​ភ្នំពេញ : បុរស​ជនសង្ស័យ​ម្នាក់​ធ្ងន់​ក​២​ករណី​រក្សាទុក​គ្រឿងញៀន​៤​កញ្ចប់​និង​លួច​ម៉ូតូ​ត្រូវ​លោក ម៉ៅ សឿត​អធិការ​ខណ្ឌ​បង្ក្រាបបាន​កើតហេតុ កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ ២០២០​នៅ​ចំណុច​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ ។​

​ជនរងគ្រោះ​ឈ្មោះ​ប៉ក់ សារិទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅ​ភូមិ​ព្រែក​ជាង​ព្រុំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​សូ រដ្ឋា ភេទ ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ និង​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​អោយដឹងថា​ហេតុការណ៍ មុនពេល​កើតហេតុ​ជនរងគ្រោះ​ទុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ ១CC-៥១៤៣ នៅ ចំណុចកើតហេតុ ដោយ​ចាក់​សោក​ម៉ូតូ​ត្រឹមត្រូវ រួច​ទៅរក​ត្រី​នៅ​បឹង​ក្បែរ​នោះ ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់ ឈ្មោះ​សូ រដ្ឋា និង​ឈ្មោះ​បុត្រ ធ្វើ​សកម្មភាព​យក​កូនសោ​ម៉ូតូ​ផ្សេង​មកចាក់​ម៉ូតូ​ជនរងគ្រោះ ជិះ​គេចខ្លួន ដោះ​ផ្លាកលេខ​បោះចោល​បាត់ រួច​ដោះ​កុង​ទ័​រ​,​កា​បាំង​ម៉ូតូ​និង​កាង​ម៉ូតូ​ក្រោយ​លក់​ឲ្យ​គេ​បាន​លុយ​៥០​ដុល្លារ ស៊ីចាយ​អស់​។ លុះដល់​ថ្ងៃទី​២៣-០៣-២០២០ ម៉ោង​០៩​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ សូ រដ្ឋា ជិះ​ម៉ូតូ​ទៅរក​លក់​ឲ្យ​គេ​នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ ក៏ត្រូវ​បាន ជនរងគ្រោះ​ឃើញ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ក្រោយពី​ទទួល​ព័​ត៍​មាន​ភ្លាម​ចាត់​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ការ​ប៉ុស្តិ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សូ រដ្ឋា និង​ម៉ូតូ​របស់​ជនរងគ្រោះ ព្រមទាំង​ត្រួតពិនិត្យ​លើ​ខ្លួន​ជនសង្ស័យ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) ០៤​កញ្ចប់​ថង់​តូច រួច​បញ្ជូន​ជនសង្ស័យ រួម​និង​វត្ថុតាង​មក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់ ។​

អត្ថបទដែលជាប់ទាក់ទង