អភិបាលខណ្ឌចំការមនចុះចែកម៉ាស និងស្រោមដៃ ជូនដល់បុគ្គលឹក ក្រុមហ៊ុនសុិនទ្រីចំនួន៩៨នាក់
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំការងារនេះដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនដោយអមដំណើរដោយអភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌព្រមទាំងមន្ត្រីសាលាចំការមនជាច្រើនរូបទៀតដោយបានចុះសាកសួរសុខទុក្ខនិងចែកម៉ាស និងស្រោមដៃជូនបងប្អូនបុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី (វេនពេលព្រឹក) សរុបចំនួន ៩៨ នាក់ ដេីម្បីជាការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។
លោកថេង សុថុល អភិបានខណ្ឌចំការមនបានអោយដឹងទៀតថាដោយសូមអោយបងប្អូនប្រជាជនទាំងអស់ចូលរួមធ្វើអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូជាប្រចាំអោយបានទៀងទាត់និងពាក់ម៉ាស,ពាក់ស្រោមដៃជាប្រចាំដើម្បីថែរក្សានូវសុខភាពអោយបានល្អប្រសើរពោលគឺការពារប្រសើរជាជាងព្យាបាលគឺត្រូវតែស្អាតនិងមានអនាម័យជានិច្ចការពារខ្លួនយើងក៏ដូចការពារក្រុមគ្រួសារយើងផងដែរ។ដូចនេះយើងមិនត្រូវមើលរំលងឡើយក្នុងការថែទាំសុខភាព៕