ចោទជាមនុស្សញៀនថ្នាំ ព្រះសង្ឃមួយអង្គ កាប់ចាក់ សុគតមួយអង្គ
មណ្ឌលគិរី ៖ ព្រះសង្ឃគង់នៅវត្តដេអេ កើតជម្លោះកាប់ចាក់គ្នា ផ្តើមចេញពីទំនាស់ពាក្យសំដី ដោយព្រះសង្ឃរងគ្រោះ បានចោទព្រះសង្ឃដៃដល់ថាជាមនុស្សញៀនថ្នាំ បណ្តាលឲ្យសុគតម្នាក់ ហើយព្រះសង្ឃដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ជម្លោះរឿងពាក្យសម្តី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ២០២០ ឆ្នាំ២០២០ ស្ថិតនៅចំណុចវត្តដេអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ព្រះសង្ឃមួយអង្គបានសុគតភ្លាមៗ ដោយសារព្រះសង្ឃក្នុងវត្តជាមួយគ្នា ចាក់នឹងកាំបិតជាច្រើនកន្លែង។ ព្រះសង្ឃជាជនដៃដល់ ឈ្មោះ ធឿន នី អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកព្រះសង្ឃរងគ្រោះឈ្មោះ ថ្លាង វុធ អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម បច្ចុប្បន្នជាព្រះអង្គគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
ព្រះសង្ឃរងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្ត តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ព្រោះរងការចាក់ដោយកាំបិតជាច្រើនកន្លែងលើដងខ្លួន លុះពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ត្រូវបានបាត់បង់ជីវិត។
សមត្ថកិច្ច បានបន្តថា មូលហេតុករណីនេះ កើតចេញពីទំនាស់ពាក្យសំដី ដោយសង្ឃរងគ្រោះ បានចោទសង្ឃជាដៃដល់ថា ជាមនុស្សញៀនថ្នាំ ៕