ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍ ​របួស​ស្ត្រី​ម្នាក់​បើក​បុក​រទេះ​លក់​កាហ្វេ​

72

 

​ភ្នំពេញ : ស្ត្រី​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​បើក​ម៉ូតូ​ស៊ុយ​សូ​គី​វីវ៉ា​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១BD-៥៦២៤​មិនដឹង​មូលហេតុ​អាការ​:​វិលមុខ​ឬ​ខ្យល់គរ​មិនដឹង​បើក​រេ​ចង្កូត​ជ្រុល​បុក​ម៉ូតូ​រទេះ​លក់​កាហ្វេ​បណ្ដាល​របួស​ស្ត្រី​ម្នាក់​រយះ​ភ្លៅ​ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៤ ខែ មីនា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ក្ដី​តា​កុយ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​

​ប្រភព​ព័​ត៍​មាន​ពី​នគរបាល​ផ្នែក​វាស់វែង​ខណ្ឌ​ច្បារអំពៅ​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ស្ត្រី​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សូ​គី​វីវ៉ា​បើក​តាមផ្លូវ​ជាតិ​លេខ​១​ពី​កៀនស្វាយ​មក​ភ្នំពេញ​លុះ​មកដល់​ចំណុចកើតហេតុ​មិនដឹងថា​បើក​គេច​ឬ​វ៉ា​ហើយ​មិនដឹងថា​មាន​អាការ​:​ខ្យល់គរ​រេ​ចង្កូត​ម៉ូតូ​បុក​ម៉ូតូ​រទេះ​លក់​កាហ្វេ​និង​ភេសជ្ជ​:​ផ្សេងៗ​បណ្ដាល​រទេះ​វិល​១​ជុំ​និង​របួស​ស្ត្រី​ជិះ​ម៉ូតូ​វីវ៉ា​រយះ​ភ្លៅ​ខាងឆ្វេង​និង​ក្បាល​ផងដែរ​ក្រោយ​កើតហេតុ​មាន​រថយន្ត​បង្អែក​ច្បារអំពៅ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ដើម្បី​សង្គ្រោះ​បន្ត ។​ ចំណែក​ម៉ូតូ​និង​រទេះ​លក់​កាហ្វេ​ធ្វើការ​វាស់វែង​យក​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ច្បារអំពៅ​ជា​បណ្ដោះអាសន្ន​សិន ។​

អត្ថបទដែលជាប់ទាក់ទង