អ្នកជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ចំនួន២រូប ជាសះស្បើយ
ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសសាទរ អ្នកជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ចំនួន ២ រូប ក្នុងចំណោម ៤ រូប ពេលបានជាសះស្បើយ ក្រោយយកសំណាកវិភាគ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលអវិជ្ជមាន ។ សូមអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាល ពីក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំខេត្ត ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ខែមីនានេះ មានអ្នកជំងឺចំនួន២រូប ទទួលបានលទ្ធអវិជ្ជមាន មិនមានផ្ទុកមេរោគកូវីដ១៩ បានជាសះស្បើយចំនួន២លើក ។ អ្នកទាំងពីររូបនេះ ឈ្មោះ ជិ សំ(សាន់) ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិពោធិឥន្ធ ឃុំកោងកាង ស្រុកពញាក្រែក និងឈ្មោះ អុស្មាន សូកូត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ។
សូមបញ្ជាក់ថា ការពិសោធន៍លើអ្នកជំងឺទាំងពីររូបខាងលើនេះ បានទទួលលទ្ធលផល អវិជ្ជមានដូចគ្នា ចំនួន២លើក។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ៕