ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ដាក់ផែនការទប់ស្កាត់ការរីករាល ជំងឺកូវីដ១៩
ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន មកដល់រាជធានីភ្នំពេញភ្លាម ក៏បានបើកកិច្ចប្រជុំការងារ ជាមួយលោកសាស្ត្រចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខា
ភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយព្យាបាលនិងទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ១៩។
បើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃទី២៣ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន មកដល់រាជធានីភ្នំពេញភ្លាម ក៏បានអញ្ជើញមានកិច្ចប្រជុំការងារ ជាមួយលោកសាស្ត្រចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខាភិបាលកម្ពុជា។ លោកសាស្ត្រចារ្យ បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជំងឺវីរុស COVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំ អំពីស្ថានភាពបច្ចុប្បន្ន នៃជំងឺវីរុសក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន មានប្រសាសន៍ថា មនោសញ្ចេតនារវាងចិន និងកម្ពុជា ប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ។ ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។
យើងទាំងអស់គ្នា នឹងធ្វើការកែសម្រួលផែនការ ការងារប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗ ដែលរាយការណ៍ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជំងឺវីរុស COVID-19 និងព្រមទាំងផ្តល់ជាយោបល់ ប្រកបដោយភាពណែនាំ ក្នុងកិច្ចព្យាបាលអ្នកជំងឺ៕