ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដាក់វិធានការអោយ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណៈរដ្ឋកូរ៉េ ចេះការពារខ្លួនទប់ស្កាត់នូវជម្ងឺ មេរោគកូវីដ១៩

64
កូរ៉េ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដាក់វិធានការអោយ

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណៈរដ្ឋកូរ៉េ ចេះការពារខ្លួនទប់ស្កាត់នូវជម្ងឺ មេរោគកូវីដ១៩

៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនិងការចម្លង មេរោគកូវីដ ១៩ (COVID-19) ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានដាក់ចេញនូវវិធានការមួយចំនួនដល់ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណៈរដ្ឋកូរ៉េ ដើម្បីអោយពួកគាត់ចេះការពារខ្លួនទប់ស្កាត់នូវជម្ងឺនេះទាំងអស់គ្នា។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែល
ក្នុងសេចក្តីជូនដំណឹងមានន័យទាំងស្រុងថា៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណៈរដ្ឋកូរ៉េទាំងអស់អោយបានជ្រាបថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ១៩នេះ អាជ្ញាធរមានសមត្ថកិច្ចរបស់កូរ៉េបានដាក់ចេញនូវវិធានការក្នុងការរក្សាចម្ងាយដែលហៅថាយុទ្ធនាការណ៍ (social Distancing) ដូចខាងក្រោម៖
   ១ ពន្យាពេលឬលុបចោលការរៀបពិធីជួបជុំនានាឬការចូលរួមកម្មវិធីផ្សេងៗការជួបជុំដែលមានទ្រង់ទ្រាយធំដូចជាកម្មវិធីបុណ្យជាតិជាដើម។
២ ស្នើឲ្យមានការចូលរួ មជំរុញបរិស្ថានស្អាតនៅតាមទីសាធារណៈនានានិងស្នើអោយរក្សាចម្ងាយរវាងគ្នា  (social Distancing)ឲ្យបានត្រឹមត្រូវយ៉ាងតិចគម្លាត
១ម៉ែត្រនិងពាក់ម៉ាស់ឲ្យបានជាប់លាប់ ព្រមទាំងលាងដៃសម្អាតជាមួយសាប៊ូឬទឹកលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីចូលរួមអនុវត្តនិងបន្តផ្សព្វផ្សាយយុទ្ធនាការការរក្សាចំណាយឱ្យបានទូលំទូលាយ។
  ទទឹមនឹងនេះអាជ្ញាធរពាក់ព័ន្ធរបស់កូរ៉េក៏នឹងជូនដំណឹងអំពីវឌ្ឍនភាពនៃជំងឺនេះនៅសាធារណរដ្ឋកូរ៉េនិងតាមរយៈគេហទំព័រមួយចំនួន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន៕
អត្ថបទដែលជាប់ទាក់ទង