ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា Covid 19 នៅតាម​ភូមិ​

67

​ភ្នំពេញ ៖ អនុវត្តតាម​គោល​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ រួមជាមួយ​ក្រុមគ្រូពេទ្យ នៃ​ក្រសួងសុខាភិបាល និង​ពេទ្យ​មកពី​ប្រទេស​ចិន ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ការឆ្លង និង​វិធី​បង្កា​ទប់ស្កាត់​មេរោគ Covid 19 នៅក្នុង​មូល ដ្ឋា​ន​ខណ្ឌ​ជាពិសេស​នៅ​តំបន់​ដែល មាន​ប្រជាពលរដ្ឋ​ទើបតែ​ត្រឡប់​ពី​បរទេស ។​

​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​គ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​ចិន រួមជាមួយ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ផងដែរ ។​
គោលដៅ​ចំបង​ក្នុង​ការងារ​នេះ គឺ​បញ្ជ្រាប​ការយល់ដឹង​អំពី​ការឆ្លង និង​វិធី​បង្កា​ទប់ស្កាត់​មេរោគ Covid 19 និង​វិធី​ការពារ​សុខភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ត្រូវមាន​អនាម័យ​ដោយ​លាងដៃ​នឹង​ស្អាត​ជាមួយ​សាប៊ូ​ជាប្រចាំ ។ ក្នុងនោះ​រដ្ឋបាល​ខណ្ឌ ក៏បាន​ប្រើប្រាស់​ឧបករណ៍​ឧ​ឃោស​ន​ស័ព្ទ និង​បិទ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ស្ដីពី​វិធី​បង្ការ​នៅតាម​ភូមិ និង​ផ្សព្វផ្សាយ​ពី​វី​ធី​បង្ការ ការពារ និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាម​ភូមិសាស្ត្រ​សង្កាត់​ទាំង​៨ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង