ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសខណ្ឌច្បារអំពៅថ្មី! ចេញឡានចុះផ្សព្វផ្សាយ ​តាមឧគ្ឃោសនៈស័ព្ទពីវិធីការពារបង្កាទប់ស្កាត់មេរោគកូវីដ១៩នៅតាមដងផ្លូវនាខណ្ឌច្បារអំពៅ

77

​ភ្នំពេញ​៖​កាលពី​ព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ​២០២០ នេះលោកម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅទើបឡើងថ្មីបានដឹកនាំកម្លាំងមន្រ្តីប៉ូលិសខណ្ឌជាច្រើនរូបដោយធ្វើដំណើរតាមរថយន្ត,ម៉ូតូ ចុះធ្វើការផ្សព្វផ្សាយពីវិធីបង្កាការពារមេរោគកូវីដ១៩ដើម្បី​អោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅព្រមទាំងបងប្អូនធ្វើដំណើរតាមដងផ្លូវចេញចូលរាជធានីភ្នំពេញដោយឆ្លងកាត់ភូមិសាស្រ្តខណ្ឌច្បារអំពៅគឺដើម្បីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារ,ពាក់ស្រោមដៃនិង ការរស់នៅស្អាត,ហូបស្អាត់,កន្លែងបម្រើការងារត្រូវតែស្អាតជានិច្ចផងដែរ។
​ ខណៈពេលធ្វើដំណើរចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាឱកាសនោះលោកម៉ៅ សឿន អធិការប៉ូលិសខណ្ឌច្បារអំពៅក៏បានមានមតិលើកឡើងយ៉ាងក្បោះក្បាយដោយសង្កត់ធ្ងន់ថាដើម្បី​បង្ការ​ទប់ស្កាត់ ដោយការ ,ការពារនៃការរីក​រាលដាល​ជម្ងឺកូវីដ១៩និង​មាន​សារ​អប់រំ​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការពារនៃការរីក​រាលដាល​ជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នក​មកពី​បរទេស​សូម​អោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បី​ការពារ​នៃការឆ្លង​ជម្ងឺកូវីដ១៩ ចាប់ពី​ថ្ងៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ​។​២៖ ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​យ៉ាងតិច​មួយ ក្នុងចំណោម​សញ្ញា​ដូចជា​៖ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត នោះក្រៅពី​កម្ពុជា សូម​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥​ជាបន្ទាន់​។​
៣៖ ប្រសិនបើ​លោកអ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជម្ងឺកូ​វីដ​១៩ ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​វិជ្ជមាន សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់ ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ថែទាំ​សុខភាព​របស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល។
លោកម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញហើយក្នុងនោះដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំដោយផ្ទាល់ពីសំណាក់លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនិងជាអភិបាលខណ្ឌច្បារអំពៅផងនោះកាលពីព្រឹកមិញនេះក្នុងនាមរូបខ្ញុំម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ដោយក្ដាប់ពីសភាពការណ៍ និង ធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលតាមឧគ្ឃោសនស័ព្ទដើម្បីអោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវិធីការពារ បង្ការទប់ស្កាត់នៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង