ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ដឹកនាំ​​ កម្លាំង​!​ចុះ​ផ្សព្វផ្សាយ ​តាម​ឧ​គ្ឃោ​សនៈ​ស័ព្ទ​ពី​វិធី​ការពារ​បង្កា​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​ក្នុង​មូលដ្ឋាន​ស្រុក​

206

​កណ្ដាល​៖​ក្នុង​មួយ​រយះ​នេះ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ទូទាំង​ស្រុក​កៀន​ស្វាយបាន​បើក​យុទ្ធ​ចុះ​ផ្សព្វផ្សាយ​ដោយ​ស្ដីពី​វិធី​បង្ការ ការពារ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩​នៅតាម​បណ្ដា​ភូមិ ឃុំ​នា​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​ផងដែរ​តួយ៉ាង​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០២០ នេះ​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀន​ស្វាយបាន​ដឹកនាំ​កម្លាំង​មន្ត្រីប៉ូលិស​ទូទាំង​ស្រុក​និង​តាម​បណ្ដា​ប៉ូលិស​ប៉ុ​ស្ដ៍​ទាំង​៨​ប៉ុស្ដិ៍​ជាច្រើនរូប​ដោយ​ធ្វើដំណើរ​តាម​មធ្យោបាយ​នានា​មាន​រថយន្ត​,​ម៉ូតូ ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធី​បង្កា​ការពារ​មេរោគ​កូ​វីដ​១៩​ដើម្បីអោយ​បងប្អូន​ប្រជាជន​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​ព្រមទាំង​បងប្អូន​ធ្វើដំណើរ​តាម​ដងផ្លូវ​ចេញចូល​មក​រាជធានី​ភ្នំពេញ​ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ​គឺ​ដើម្បីអោយ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​ពី​វី​ការពារ​មេរោគ​កូ​វីដ​១៩​នេះ​និង​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ពី​របៀប​ការពារ​មេរោគ​កូ​វីដ​១៩​ដោយ​វាស់​កំដៅ​,​បាញ់​អាកុល​លាង​សម្អាត​ដៃ​,​ពាក់​ម៉ាស់​ការពារ​,​ពាក់​ស្រោមដៃ​និង ការរស់នៅ​ស្អាត​,​ហូប​ស្អា​ត់​,​កន្លែង​បម្រើ​ការងារ​ត្រូវតែ​ស្អាត​ជានិច្ច​ផងដែរ​។​
ខណៈពេល​ធ្វើដំណើរ​ចុះ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​មេរោគ​កូ​វីដ​១៩​នាឱកាស​នោះ​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ក៏បាន​មានមតិ​យោបល់​លើកឡើង​យ៉ាង​ក្បោះក្បាយ​ដោយ​សង្កត់ធ្ងន់ថា​ដើម្បី​បង្ការ​ទប់ស្កាត់ ដោយ​ការ ,​ការពារ​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​និង​មាន​សារ​អប់រំ​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការពារ​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​។​ដូចតទៅ​៖
១៖ អ្នក​មកពី​បរទេស​សូមអោយ​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ​រយះពេល​១៤​ថ្ងៃ​ដើម្បី​ការពារ​នៃ​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩ ចាប់ពី​ថ្ងៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ​។​២៖ ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​យ៉ាងតិច​មួយ ក្នុងចំណោម​សញ្ញា​ដូចជា​៖ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត នោះ​ក្រៅពី​កម្ពុជា សូម​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥​ជាបន្ទាន់​។​
៣៖ ប្រសិនបើ​លោកអ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នក​ជម្ងឺ​កូ​វីដ​១៩ ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​វិជ្ជមាន សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់ ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ថែទាំ​សុខភាព​របស់លោក​អ្នក​ផងដែរ​ពោលគឺ​យើង​រួមគ្នា​ប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល​។​
លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ពី​សំណាក់​លោកស្នងការ​នគ​របាល​ខេត្តកណ្ដាល​ដោយ​លោកស្នងការ​ខេត្ត​មានការ​ណែនាំ​ចង្អុលបង្ហាញ​ជាប្រចាំ​ដោយផ្ទាល់​ផង​នោះ​កាលពី​ព្រឹក​មិញ​នេះ​ក្នុងនាម​រូបខ្ញុំ​ព្រុំ សំណាង​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ពួនស្ទាក់​ដោយ​ក្ដាប់​ពី​សភាពការណ៍ និង ធ្វើការ​ផ្សព្វផ្សាយ​នូវ​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​ដើម្បីអោយ​បងប្អូន​ប្រជាជន​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​ដែលមាន​៨​ឃុំ​ដែល​រស់នៅ​ស្រប​កំណាត់​ផ្លូវ​លេខ​១១០​និង​កំណាត់​ផ្លូវជាតិ​លេខ​១​អោយបាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​ពី​វិធី​ការពារ បង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង