ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខណ្ឌ​ចំការមន​ចុះ​ចែក​ទឹក​អាកុល​,​ សាប៊ូ​លាងដៃ​ដុះ​ខ្លួន​ជូន​ដល់​ប្រជាជន​១០០​គ្រួសារ​

105

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ការងារ​នេះ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន​ដោយ​អមដំណើរ​ដោយ​អភិបាលរងខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ​ចៅសង្កាត់​ព្រមទាំង​មន្ត្រី​សាលា​ចំការមន​ជាច្រើនរូប​ទៀត​ដោយបាន​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាជន​តាម​ខ្នង​ផ្ទះ​និ​មួយៗ​និង​ចែក​អាកុល​,​សាប៊ូ​លាងដៃ​ដុះ​ខ្លួន​ជូន​ដល់​ប្រជាជន​ចំនួន​១០០​គ្រួសារ​ដែល​រស់នៅ​សហគមន៍​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ហើយ​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខណ្ឌ​ចំការមន​ក៏បាន​ចុះ​ផ្សព្វផ្សាយ​និង​បិទ​ផ្ទាំង​រូបភាព​ដោយ​ស្ដីពី​ការ បង្ការ ទប់ស្កាត់​ការពារ​មេរោគ​កូ​វីដ​១៩​ផងដែរ​។​ដូចនេះ​យើង​ត្រូវ​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នៃ​ការ​រាលដាល​ជម្ងឺ​កូ​វីដ​១៩​។​
​លោក​ថេ​ង សុ​ថុល អភិ​បាន​ខណ្ឌចំការមន​បានអោយដឹង​ទៀតថា​ដោយ​សូមអោយ​បងប្អូន​ប្រជាជន​ទាំងអស់​ចូលរួម​ធ្វើ​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ជាប្រចាំ​អោយបាន​ទៀងទាត់​និង​ពាក់​ម៉ាស​,​ពាក់​ស្រោមដៃ​ជាប្រចាំ​ដើម្បី​ថែរក្សា​នូវ​សុខភាព​អោយបាន​ល្អប្រសើរ​ពោលគឺ​ការពារ​ប្រសើរ​ជាជាង​ព្យាបាល​គឺ​ត្រូវតែ​ស្អាត​និង​មាន​អនាម័យ​ជានិច្ច​ការពារ​ខ្លួន​យើង​ក៏​ដូច​ការពារ​ក្រុមគ្រួសារ​យើង​ផងដែរ​។​ដូចនេះ​យើង​មិនត្រូវ​មើលរំលង​ឡើយ​ក្នុង​ការថែទាំ​សុខភាព​ពោលគឺ​យើង​រួមគ្នា​ប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង