ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្ចីលុយធនាគារ ក៏ត្រូវតែមានកុំមីស្យុងដែរ

175

នៅស្រុកខ្មែរគេជួយធ្វើអ្វីយើងមួយគឺត្រូវតែផ្ដល់ប្រាក់កម្រៃជើងសារដែលគេហៅដោយសាមញ្ញថាកុំមីស្យុងនោះដល់អ្នកដែលជួយ

យើងក្នុងកាងារនេះ ។

នេះជារឿងត្រឹមត្រូវ ឬ ក៏ហៅថាសិតតោសិចម៉ូវ ។តែសព្វថ្ងៃនេះអ្វីដែលកំពុងតែកើតមាននៅតាមទីជនបទនៃស្រុកយើងនោះគឺ

​បុគ្គលិកធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនអង្កៀមឆ្អឹងកូនបំណុលរបស់ខ្លួនតែម្ដង ។ចង់ខ្ចីលុយត្រូវបំពេញលក្ខខ័ណ្ឌនានារបស់

​ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យបានពិសេសពេលវេលានៃការសង និងទ្រព្យសម្បត្តិដែលមានទំហំប្រហាក់ប្រហែលនឹងចំនួនទឹក

​ប្រាក់ដែលត្រូវខ្ចី ។

បន្ទាប់ពីអ្វីៗត្រឹមត្រូវអស់ហើយនោះអ្វីដែលត្រូវនិយាយគ្នាបន្តគឺលុយកម្រៃជើងសារ ឬ កុំមីស្យុងនោះត្រូវតែមានសម្រាប់បុគ្គលិក

ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាអ្នករត់ការឲ្យ។កុំមីស្យុងតាមស្ដង់ដារគឺ១០.០០០ដុល្លារត្រូវចំណាយ១.០០០ដុល្លារសម្រាប់បុគ្គលិកដែលរត់ការឲ្យ ។

កុំមីស្យុង១០ភាគរយមិនមែនតិចនោះទេ ។ ពិតជាសប្បាយចិត្តមែននៅពេលបានទទួលលុយកម្ចីនោះរីឯអ្នករត់ការឲ្យក៏រីក

​ថ្លើមដែរ ។តែបន្ទាប់ពញនោះទៅការបង់លុយសងវិញតាមខែនីមួយៗពិតជាវេទនាមែន ។នៅជនបទអ្នកខ្ចីមុយមួយចំនួនគេយកទៅ

​ពង្រីកមុខរបរ ខ្លះយកទៅទិញម៉ូតូថ្មី ខ្លះដូរទូរស័ព្ទ ក៏មានដែរ ។

ការទាមទារកុំមីស្យុងពិតជាមានការយល់ព្រមពីអ្នកខ្ចីមែនតែការទាមទារបែបនេះពិតជាធ្ងន់ធ្ងរពេកហើយ ។ធនាគារកណ្ដាល

​គួរតែជួយលុបបំបាត់ការទាមទារកុំមីស្យុងដ៍ធ្ងន់ធ្ងរបែបនេះផង ។កុំធ្វើបាបអ្នកជនបទ អ្នកចំការតាមរូបភាពក្រខ្វក់បែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង