ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ចេញ សេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្តគម្រោងជួសជុលផ្លូវលេខ១០៣៥ និងបណ្ដាញលូទឹកភ្លៀង សង្កាត់លេខ៤ ក្រុងព្រះសីហនុ

61
ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្ត នឹងចាប់ផ្ដើមជួសជុលពង្រីកផ្លូវលេខ១០៣៥ ដោយដាក់លូសងខាងតាមបណ្ដោយផ្លូវ និងជួសជុលបណ្ដាញលូទឹកភ្លៀងចាប់ពីផ្លូវលេខ១០៣ ទៅទួលខ្សាច់ តាមប្លង់គោល និងបទដ្ឋានបច្ចេកទេសនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត ។
   នេះបើយោងតាម សេចក្ដីជូនដំណឹង របស់
 រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយផ្លូវ១០៣៥ ក្នុងភូមិ២ ,៣ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ឱ្យបានជ្រាបជាព័ត៌មាន ខណៈដែលគម្រោងនេះនឹងប៉ះពាល់ដល់ទ្រពន្យសម្បត្តិបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងអាស្រ័យផលលើដីចំណីផ្លូវសាធារណៈ នាពេលកន្លងមក ។
  អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការរៀបចំរុះរើទីតាំងដែលប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ ស្របតាមការកំណត់រប់មន្រ្ដីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ។
អត្ថបទដែលជាប់ទាក់ទង