ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយះពេល​មួយថ្ងៃ​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ចុះ​ចែក​ក្រមា​,​ម៉ាស​,​សាប៊ូ​,​អា​កុ​,​និង​ថវិកា​២​មុ​ឺ​ន​រៀល​ជូន​ដល​ប្រជាជន​២​សង្កាត់​គឺ​សង្កាត់​បឹង​កេងកង​ទី​១​និង​សង្កាត់​អូឡាំពិក​

73

​ភ្នំពេញ​៖​លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​និង​ជា​តំណាង​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​បានអោយដឹងថា​សម្រាប់​ថ្ងៃនេះ​គឺ​នៅ​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០២០​នេះ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​ដោយបាន​ចុះ​ចែក​ក្រមា​,​ម៉ាស​,​សាប៊ូ​,​អា​កុក​,​និង​ថវិកា​២​មុ​ឺ​ន​រៀល​ជូន​ដល់​បងប្អូន​ប្រជាជន​២​សង្កាត់​គឺ​សង្កាត់​បឹង​កេងកង​ទី​១​និង​សង្កាត់​អូឡាំពិក​ប្រមាណ​៤៥​ក្រុមគ្រួសារ​ដើម្បី​ទុក​ប្រើប្រាស់​ក្នុងការ ការពារ​បង្ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​។​
​លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា​ដោយ​សូមអោយ​បងប្អូន​ប្រជាជន​ទាំងអស់​ចូលរួម​ធ្វើ​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ជាប្រចាំ​អោយបាន​ទៀងទាត់​និង​ពាក់​ម៉ាស​,​ពាក់​ស្រោមដៃ​ជាប្រចាំ​ដើម្បី​ថែរក្សា​នូវ​សុខភាព​អោយបាន​ល្អប្រសើរ​ពោលគឺ​ការពារ​ប្រសើរ​ជាជាង​ព្យាបាល​គឺ​ត្រូវតែ​ស្អាត​និង​មាន​អនាម័យ​ជានិច្ច​ការពារ​ខ្លួន​យើង​ក៏​ដូច​ការពារ​ក្រុមគ្រួសារ​យើង​ផងដែរ​។​ដូចនេះ​យើង​មិនត្រូវ​មើលរំលង​ឡើយ​ក្នុង​ការថែទាំ​សុខភាព​ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង