កុមារីម្នាក់ស្លាប់ ក្រោយពេលអង្គុយលេងក្រោមតុមូល ហើយថ្លោះជើងតុកៀបដើមទ្រូងជាប់រើមិនរួច
កំពង់ធំ៖ កុមារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីគាត់អង្គុយលេងក្រោមតុមូលដែកអ៊ីណុក ហើយថ្លោះជើងតុកៀបដើមទ្រូងជាប់រើមិនរួច បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆរ រត់ទៅជួយសង្គ្រោះបឋម ប៉ុន្តែមិនអាចសង្គ្រោះបានឡើយ ធ្វើឲ្យកុមារីនោះ ថប់ដង្ហើមស្លាប់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ កុមារីរូបនោះ ជាកូនរបស់ឈ្មោះ ជា ចិន្តា។
មានក្មេងតូចៗនៅជាមួយមិនថាកូន មិនថាក្មួយ សុំម្ដាយឪពុកនិងអាណាព្យាបាលគ្រប់រូប ចេះមានការប្រុងប្រយ័ត្នគ្រប់សកម្មភាព កុំបណ្ដោយឲ្យសោះ គឺយើងមើលថែពួកគេឲ្យបានដិតដល់បំផុត ព្រោះក្មេងជាក្រដាសសមួយ អ្វីក៏មិនដឹងដែរ ជាពិសេសជាមួយនឹងសម្ភារគ្រប់ប្រភេទដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ គឺត្រូវតែទុកឲ្យឆ្ងាយពីដៃក្មេង ចៀសវាងបង្កគ្រោះថ្នាក់ដល់ពួកគេ។
សូមអាណាព្យាបាល កុំបណ្ដោយឲ្យសោះ មេត្តាយកចិត្តទុកដាក់ចំពោះក្មេងតូចៗផង ៕