សមត្ថកិច្ចចុះបង្ក្រាបឈើ នៅស្រុកសៀមបូក, អាវុធហត្ថខេត្តពោធិ៍សាត់ ដុតកម្ទេចរថយន្តបាកុង១គ្រឿង
ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបឈើខុសច្បាប់ នៅអូរម្រះភូមិអូរឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង វេលាម៉ោង ១១ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០។
ប្រតិបត្តិការបង្ក្រាបប្រមូលយកអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត
ចាប់យកវត្ថុតាង រួមមាន ឈើមូលប្រណិត (ធ្នង់) ចំនួន ១៥ដុំ , ឈើអារប្រភេទលេខ ១ តាសេ ចំនួន ៦៧ដុំ មិនទាន់វាស់វែង ។
ក្រោយពេលចុះបង្ក្រាប កម្លាំងអាវុធហត្ថ បានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ទទួលយកទៅអនុវត្តន៍តាមនីតិវិធី។
ចំណែកនៅវេលាម៉ោង ១២ និង ១៤នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយក្រុមចម្រុះ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចលេខ (៤១៧៧៣-៦១៨៩៣) ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបានរឹបអូសរថយន្ត(បាកុង)១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើ(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើដុតកម្ទេចចោល នៅសង្កាត់រដ្ឋបាលព្រៃឈើលាច៕