ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​សរសើរ​!​បើក​ភ្លាម​សមត្ថកិច្ច​អាជ្ញាធរ​សង្កាត់​!​ខណ្ឌ​ច្បារអំពៅ​ចុះបង្ក្រាប​ភ្លាម​

144

​ភ្នំពេញ​៖​នា​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០២០​នេះ​ដោយមាន​ការអនុញ្ញាត​ពី​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយមាន បញ្ជា​ដោយផ្ទាល់​ពី​សំណាក់​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង​ជា​ប្រធាន​គណ បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ អំពៅ ដោយ​ក្នុងនោះ​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ច្បារអំពៅ​ដែល​ដឹកនាំ​ការងារ​នេះ​ដោយ​លោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌ​ច្បារអំពៅ​, លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​, លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី និង​លោក​វរសេនីយ៍ត្រី ម៉ៅ ស៊ី​វន នាយប៉ុស្តិ៍ បាន ចុះបង្ក្រាប​ជាក់ស្តែង​ទីតាំង បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នៅក្នុង​ដីឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​លោក​អធិការ​បានអោយដឹងថា​ចំពោះ​សម្ភា​រះ​ដកហូត​វត្ថុតាង​រួមមាន ៖ រថយន្ត ០៥​គ្រឿង​, ម៉ូតូ ១៨​គ្រឿង​, មាន់​ជល់ ០៣​ក្បាល (​រស់​), កៅអី​ជ័រ ១០០ និង​ស៊ុម សម្រាប់​ក្រុងមាន់ ៥៦​។ ចំណែក​អ្នកញៀន​ល្បែង​មកលេង​ជល់​មាន់ បាន​រត់គេចខ្លួន​ដោយ​បាតជើង​ស​ព្រាត បាត់អស់ គ្មាន​សល់​គឺ​នៅពេល​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែង​ជល់​មាន់​ដាក់​លុយ​ខាងលើ​នោះ​។​
​សូមបញ្ជាក់ថា ៖​ទីតាំង​ខាងលើនេះ ទើប​រៀបចំ​បើក​ដំណើរការ​ឲ្យ​គេ​មកលេង​ជល់​មាន់នៅ​ព្រឹក​មិញ​នេះ​ទេ​ពោលគឺ​បើក​ភ្លាម​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចុះបង្ក្រាប​ភ្លាម​ក្នុងន័យ​លប់បំបាត់​រាល់​បន​ល្បែង​សុ​ី​សង​ខុសច្បាប់​ផងដែរ​ហើយ​រាល់​សកម្មភាព​របស់​ក​ម្លាំ​ង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចុះបង្ក្រាប​បន​ល្បែង​សុ​ី​សង​ជល់​មាន់​ដាក់​លុយ​ខាងលើនេះ​ធ្វើអោយ​មហាជន​ទូទៅ​គាត់​មានការ​គាំទ្រ​ជាខ្លាំង​ខណៈពេល​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ប្រើ​កណ្ដាប់ដៃ​ដែក​ចុះបង្ក្រាប​បន​ល្បែង​សុ​ី​សង​ខុសច្បាប់​ខាងលើនេះ​!​សូម​សរសើរ​៕​

អត្ថបទដែលជាប់ទាក់ទង