ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ អុជ​ធូប ថ្វាយ​គ្រឿង​សក្ការៈ​នៅ​វត្តភ្នំ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​

70


​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​អុជ​ធូប ថ្វាយ​គ្រឿង​សក្ការៈ និង​បួងសួង​ដល់ បារមី​ព្រះអង្គ​ចតុទិស អ្នកតា​ព្រះ​ស្រុក (​អ្នកតា​ព្រះ​ចៅ​) និង​បារមី​របស់​លោកយាយ​ពេញ (​វត្តភ្នំ​) រាជធានី​ភ្នំ ពេញ នា​រសៀល​ថ្ងៃ​សៅរ៍ ១២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២០ ។​
ពី​ធី​បួងសួង​ធ្វើឡើង​ដើម្បី​រំលឹក​នូវ​គុណូបការរ​បស់​បុព្វបុរស អតីត​ព្រះ មហាក្សត្រ ដែល​បាន​កសាង និង​កា​ពារ​ព្រះរាជាណាចក្រ​កម្ពុជា និង​បញ្ជៀ​ស​នូវ​ឧបទ្រពចង្រៃ ជៀស​ផុតពី​គ្រោះរាំងស្ងួត និង​ជៀសផុត​នូវ​ជម្ងឺ​ដ​ង្កា​ត់​ទាំងឡាយ ជាពិសេស ជំងឺ​រលា​ផ្លូវដង្ហើម កូ​វីដ​-១៩ ដែល​បាន​នឹង​កំពុង​រីក​រាលដាល​យ៉ាងខ្លាំង​ពាសពេញ​ពិ ភល​ព​លោក ។
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គ​មហា សេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ថ្នាក់​ដឹក នាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព សេចក្តីចម្រើន​គ្រប់ៗ​ក្រុមគ្រួសារ និង​ដើម្បី​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ សូម​ឲ្យ​ពេ​វ​ត្ដា​ឆ្នាំ​ថ្មី​តាម​ថែរក្សា​បងប្អូន​ពលរដ្ឋ​កម្ពុជា​ទាំងមូល ឲ្យ​ជួបតែ​សេចក្ដីសុខ​ជា​រៀងរហូត ៕
ដោយ​៖​សំរិត​

អត្ថបទដែលជាប់ទាក់ទង