ក្រុមជំនាញដោះមីន រំដោះនូវការភ័យខ្លាចជូនប្រជាកសិករ ដោយសារគ្រាប់មីន តែឥឡូវនេះ ខ្លាចកូវីដ១៩
ភ្នំពេញ៖ ក្រុមជំនាញដោះមីន បានរំដោះនូវការភ័យខ្លាច ដោយសារគ្រាប់មីន តែឥឡូវនេះខ្លាចកូវីដ១៩។ ប្រជាកសិករមកភ្ជួរស្រែចំការ មិនសូវខ្លាចកូវីដ១៩ប៉ុន្មានទេ ព្រោះបានស្ថិតនៅឆ្ងាយពីអ្នកផងទាំងពួង ហើយនិយាយពីខ្យល់អាកាស ពន្លឺព្រះអាទិត្យ និងកម្តៅព្រះអាទិត្យ គឺមិនអាចចាញ់មេរោគចង្រៃកូវីដ១៩នោះទេ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៧ខែមេសាឆ្នាំ២០២០ បានសរសេរថា រដូវវស្សាខិតចូលមកជិតដល់ហើយ ដូចនេះជាពេលវេលារួសរាន់ភ្ជួររាស់ដី “ធ្វើស្រែទាន់ក្តៅដី ស្រឡាញ់? ? ? ទាន់ក្តៅចិត្ត”។
បើតាមឯកអគ្គនាយក ៖ បានអរគុណក្រុមជំនាញដោះមីន ដែលបានរំដោះនូវការភ័យខ្លាច ដោយសារគ្រាប់មីន តែឥឡូវនេះខ្លាចកូវីដ១៩។ មកភ្ជួរស្រែចំការ មិនសូវខ្លាចកូវីដ១៩ប៉ុន្មានទេ ព្រោះបានស្ថិតនៅឆ្ងាយពីអ្នកផងទាំងពួង ហើយនិយាយពីខ្យល់អាកាស ពន្លឺព្រះអាទិត្យ និងកម្តៅព្រះអាទិត្យ គឺអស់ទាស់ហ្នង មិនអាចចាញ់អាមេរោគចង្រៃកូវីដ១៩នោះទេ។
“កសិករខិតខំបង្កើតផលចំណីអាហារចិញ្ចឹម មនុស្សលោក….រួមគ្នាធ្វើផលិតផលកសិកម្មចម្រុះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារយើង សង្គមជាតិយើង! ពីមុនសម័យកូវីដ១៩។ វិស័យទេសចរ សេវាកម្ម និងឧស្សាហកម្ម នាំមុខគេ រីឯវិស័យកសិកម្មមានតែប្រមាណ២៣%ទេ នៃGDP ហើយសម័យកូវីដនេះ សុំពឹងពាក់វិស័យកសិកម្មជួយបង្កើនការផលិត ផ្តល់ការងារធ្វើ ការទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាហើយ” នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់៕