ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ករណីហិង្សា វាយយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី

66

ភ្នំពេញ៖ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(វាយយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី)

កើតហេតុ  ថ្ងៃទី  ០៥  ខែ  មេសា  ឆ្នាំ  ២០២០  វេលាម៉ោង២៣ម៉០០នាទីនៅចំណុចមុខផ្ទះលេខ៥A    ផ្លូវលេខ៤៥BT     ភូមិ  សន្សំកុសល៦    សង្កាត់  បឹងទំពន់ទី១  ខណ្ឌ  មានជ័យ    រាជធានីភ្នំពេញ   

ជនសង្ស័យឈ្មោះជិនអេលីយ៉ា  ហៅស្ទិច  ភេទ  ប្រុស  អាយុ២៧ឆ្នាំ  ជនជាតិ  ខ្មែរ  ទីលំនៅនិង  មុខរបរ  មិនពិតប្រាកដ  (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)    

ជនរងគ្រោះឈ្មោះលានវ៉ាន់រ៉ា  ភេទស្រី  អាយុ៣២  ឆ្នាំជនជាតិ  ខ្មែរ  ទីលំនៅផ្ទះជួល  ផ្លូវលំ  ភូមិ  ត្នោតជ្រុំ៤សង្កាត់  បឹងទំពន់ទី២  ខណ្ឌ  មានជ័យ  រាជធានីភ្នំពេញ  មុខរបរ  នៅផ្ទះ 

វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាកស្គូបពីពណ៍សលេខតួ+ម៉ាស៊ីន8165305  ពាក់ស្លាកលេខភ្នំពេញ1HV 9157  (ជារបស់ជនរងគ្រោះ) 

ហេតុការណ៍  កាលពីថ្ងៃទី០៥  ខែមេសាឆ្នាំ២០២០វេលាម៉ោង២៣ម៉០០នាទីជនរងគ្រោះឈ្មោះលានវ៉ាន់រ៉ាបានជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1HV 9157 ដើររកប្តីម្នាក់ឯងដល់ចំណុចមុខផ្ទះ៥A    ផ្លូវលេខ៤៥BT     ភូមិ  សន្សំកុសល៦    សង្កាត់  បឹងទំពន់ទី១  ខណ្ឌ  មានជ័យ    រាជធានីភ្នំពេញ  (ចំណុចកើតហេតុ)  ស្រាប់តែមានជនសង្ស័យចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ០១គ្រឿង(មិនស្គាល់ម៉ាក) មកធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូជិះគេចខ្លួនបាត់  លុះមកដល់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២០វេលាម៉ោង០៨ម៉០០នាទីជនរងគ្រោះឈ្មោះលានវ៉ាន់រ៉ា  បានទៅក្រុមហ៊ុនភ្ជាប់ប្រព័ន្ធGPS  ឲ្យបើកមើលសញ្ញាប្រព័ន្ធGPS ដែលភ្ជាប់នៅម៉ូតូទើបឃើញម៉ូតូម៉ាកស្គូបពីពណ៍ស(ដែលត្រូវជនសង្ស័យវាយយកទៅ) នៅចំណុចមុខផ្ទះគ្មានលេខផ្លូវរថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញ  ក៏បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍បឹងទំពន់ទី១  ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានចុះទៅចំណុចផ្ទះគ្មានលេខផ្លូវរថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញ(ដែលសញ្ញាប្រព័ន្ធGPS បានបង្ហាញ)  ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះជិនអេលីយ៉ាហៅស្ទិច  បានរត់ចេញពីក្នុងផ្ទះ  សមត្ថកិច្ចយើងបានដេញចាប់ឃាត់ខ្លួនហើយជនរងគ្រោះឈ្មោះលានវ៉ាន់រ៉ាបានមកពិនិត្យមើលរួចអះអាងថាជនសង្ស័យឈ្មោះជិនអេលីយ៉ាហៅស្ទិច  គឺពិតជាជនសង្ស័យម្នាក់ក្នុងចំណោម០២នាក់ដែលបានធ្វើសកម្មភាពវាយរូបគាត់យកម៉ូតូពិតប្រាកដមែនក្នុងពេលនោះសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះជិនអេលីយ៉ាហៅស្ទិច  ចំណែកបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ 

បច្ចុប្បន្នជនសង្ស័យឈ្មោះជិនអេលីយ៉ា  ហៅស្ទិច  ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី   

អត្ថបទដែលជាប់ទាក់ទង