ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអភិបាលខណ្ឌ ទាំង១៤ជំរុញការផ្សព្វផ្សាយពីវិធីការពារ,និងទប់ស្កាត់ ខណៈ៦ថ្ងៃចុងក្រោយនេះនៅភ្នំពេញ មិនមានការឆ្លងជំងឺកូវីដ១៩

65
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំ អោយអភិបាលខណ្ឌទាំង១៤ឱ្យយកចិត្តទុកដាក់ដោយត្រូវចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋពិសេសណែនាំដល់ចៅសង្កាត់បន្តឱ្យផ្សព្វផ្សាយពីវិធីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនិងសហគមន៍ ពោលគឺ បើឃើញថា កន្លែងណាឬតំបន់ណាមួយ មានការប្រមូលផ្ដុំខុសពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាលត្រូវតែពន្យល់និងណែនាំឱ្យពួកគាត់បានយល់ពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវជម្ងឺកូរ៉ូណាហៅកូវីដ១៩នេះ។
   ជាងនេះទៅទៀតលោកអភិបាលរាជធានីបានណែនាំទៀតថា អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននូវពលករមកពីប្រទេសថៃនិងមកពីប្រទេសផ្សេងទៀត មករស់នៅក្នុងមូលដ្ឋានរបស់យើង ដោយត្រូវធ្វើរបាយការណ៍ជាក់លាក់មួយមករដ្ឋបាលរាជធានីនឹងដាក់ឲ្យគាត់នៅដាច់ដោយឡែកពីគេឯងក្នុងរយៈពេល១៤ថ្ងៃ។ ការអនុវត្តបែបនេះ មិនត្រឹមតែជួយគាត់ទេ តែយើងអាចជួយគ្រួសារគាត់និងសហគមន៍រស់នៅរបស់គាត់ ឲ្យជៀសផុតពីជំងឺកូវីដ១៩នេះផងដែរ។
    លោកក៏បានបញ្ជាក់ផងដែរថា៖ ក្នុងស្ថានភាពបែបនេះរហូតថ្ងៃទី៣០ខែមេសា ខាងមុខ បើមិនមានអ្វីប្រែប្រួលទេ នោះប្រទេសកម្ពុជាយើងគឺអាចរួចចាកផុតពីជម្ងឺកូវីដ១៩នេះហើយ ពេលនោះសេដ្ឋកិច្ច នឹងអ្វីៗគ្រប់យ៉ាងវានឹងល្អប្រសើរ ជាធម្មតាឡើងវិញ ។ ដូច្នេះទេយើងត្រូវតែរួមគ្នាដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ។ចំណែកបងប្អូនពលករមកពីក្រៅប្រទេសពិសេសប្រទេសថៃបើមានបញ្ហាខ្វះខាតត្រូវជួយដោះស្រាយគាត់បើដោះស្រាយមិនបានរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញភ្លាម។
 លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការណែនាំបែបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ៦ខែមេសាឆ្នាំ២០២០ ខណៈដែលលោក អញ្ជើញចែក អាកុលនិងម៉ាក់ជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យទៅសង្កាត់ទាំង១០៥និងខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
 ពាក់ព័ន្ធនិងមាស់និងទឹកលាងដៃលោកអភិបាលរាជធានីសូមឱ្យអាជ្ញាធរមូលដ្ឋានពន្យល់ឱ្យអ្នកមានជំងឺក៏ដូចពលរដ្ឋទូទៅដែរដើម្បីជាសផុតពីជំងឺឆ្លងត្រូវនាំគ្នាពាក់មាស់និងលាងដៃជាប្រចាំជាសវាងឆ្លងទៅអ្នកដ៏ទៃនិងក្រុមគ្រួសារ។
ក្នុងនោះដែរលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃនេះ នៅរាជធានីភ្នំពេញ មិនមានអ្នកឆ្លងជម្ងឺ COVID-19នោះទេ ខណៈដែលនៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះដែរ ក៏មិនមានអ្នកឆ្លងជម្ងឺ COVID-19ដែរនោះ ហើយទន្ទឹមនឹងនេះក៏បានព្យាបាលឱ្យបានជាសះស្បើយ៥៣នាក់និងអ្នកកំពុងព្យាបាលចំនួន៦១នាក់។
   លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា៖ កាលដែលមិនកើតមានឡើងនូវជំងឺកូវីដ១៩នៅរាជធានីភ្នំពេញក្នុងរយៈពេល៦ថ្ងៃនេះ គឺពិតជាបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដូចជាសមត្ថកិច្ចទាំងអស់ដែលបានរួមគ្នា ទប់ស្កាត់នូវជំងឺរាតត្បាតដ៏សាហាវនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកក៏បានធ្វើការណែនាំឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់កុំភ្លេចខ្លួន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺនេះ ដោយត្រូវចុះណែនាំប្រជាពលរដ្ឋឲ្យចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាពិបាល។
គួរបញ្ជាក់ថា៖ ក្នុងពិធីនោះ លោកឃួង ស្រេង បានផ្តល់អាកុលទៅឱ្យសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់អាកុល១កាន ។ រដ្ឋបាលខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌទទួលបានអាកុល៣កាន ម៉ាស់ចំនួន៤០០០០ម៉ាសនិងអាកុលដបចំណុះ១០០មីលីលីត្រ៥០០ដបដែលគិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ៕
អត្ថបទដែលជាប់ទាក់ទង