ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់​ផ្ទះជួល​នៅ​ខណ្ឌចំការមន​ ​គាត់​បញ្ចុះ​តំលៃ​ ចាប់ពី​២០​ភាគរយ​ ដល់​៥០​ភាគរយ​ដល់​អ្នក​ជួល​ស្នាក់នៅ​

64

​ភ្នំពេញ​៖​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា​ដោយ​ក្នុង​មួយ​រយះ​នេះ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ណ្ឌ​ចំការមន​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ម្ចាស់​ផ្ទះជួល​និង​បងប្អូន​ប្រជាជន​គាត់​មក​ជួល​ស្នាក​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​ដោយ​ម្ចាស់​ផ្ទះជួល​និ​មួយៗ​គឺ​គាត់​មានទឹក​ចិត្តល្អ​ប្រពៃ​ណាស់​ដោយ​បញ្ចុះ​តំលៃ​ផ្ទះជួល​តាម​ជាក់ស្ដែង​ចាប់ពី​២០​ភាគរយ​ដល់​៥០​ភាគរយ​ឯណោះ​ហើយ​ម្ចាស់​ផ្ទះជួល​ខ្លះទៀត​គាត់​អត់​យក​តំលៃ​ផ្ទះជួល​ពី​អ្នក​មក​ជួល​ស្នាក់នៅ​ដែល​អត់​មានការ​ងារ​ធ្វើ​ពោលគឺ​កន្លែង​ពួកគាត់​ខ្លះ​គេ​ផ្អាក​ការងារ​មួយ​រយះ​សិន​ហើយ​ថែមទាំង​ជួយឧបត្ថម្ភ​នូវ​ស្បៀងអាហារ​តាម​ល​ទ្ឌ​ភាព​អោយ​អ្នកស្នាក់នៅ​អត់​ការងារ​ធ្វើ​ថែ​ង​ទៀតផង​។​
លោក​ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន​បានអោយដឹង​ទៀតថា​ដោយ​កាលពី​ថ្ងៃ​ម្សិលមិញ​ពោលគឺ​នៅ​រសៀល​ថ្ងៃទី​០៦​ខែមេសា​នេះ​ដោយ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាជន​ស្នាក់នៅ​ផ្ទះជួល និង​ម្ចាស់​ផ្ទះជួល​នៅក្នុង​សង្កាត់​ទន្លេបាសាក​និង​សង្កាត់​នានា​ឯទៀត​រហូតដល់​ពេលយប់​
បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាជន​មក​ស្នាក់​នៅតាម​ផ្ទះជួល និង​ម្ចាស់​ផ្ទះជួល​និ​មួយៗ​គឺ​ពួកគាត់​ការស្វាគមន៍​ដល់​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ពេល​ចុះ​ជួប​សំណេះសំណាល​ដល់ផ្ទះ​ដូចនេះ​។​
លោក​អភិបាលខណ្ឌ​បន្តទៀតថា​ដោយបាន​សម្របសម្រួលរ​វាង​រដ្ឋបាល​ខណ្ឌចំការមន និង​ម្ចាស់​ផ្ទះជួល ខាង​ម្ចាស់​ផ្ទះជួល​ដោយ​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចូលរួម​បញ្ចុះតម្លៃ​ឈ្នួល​ផ្ទះ ក្នុងនោះ​បងប្អូន​ប្រជាជន​ដែល​ជួល​ផ្ទះ​ខាង​លេ​ី​មាន​ភាពសប្បាយ​រី​រាយ​។​
លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា​នេះ​គឺជា​សិ​ល្បះ​នៃ​ការចែករំលែក​ទោះបី​តិចក្ដី​ច្រើនក្ដី​ក្នុងការ​បញ្ចុះ​តំលៃ​បន្ទប់​ផ្ទះជួល​ក្នុង​ការជួយ​សម្រួល​ដល់​ការ​ដល់​បងប្អូន​ប្រជាជន​ដែល​មក​ជួល​ស្នាក់នៅ​ហើយ​រាល់​សកម្មភាព​នេះ​គឺជា​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជម្ងឺ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង