ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​សហភាព ​សហព័ន្ធ​យុវជន​កម្ពុជា ​ផ្ដល់​ភេសជ្ជៈ​ និង​សម្ភា​រះ​ដល់​ខណ្ឌ​បឹង​កេងកង​

77

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​០៦​ខែមេសា​ឆ្នាំ​២០២០​នេះ​នៅ​
​សាលាខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ប្រគល់​-​ទទួល ភេសជ្ជៈ និង​សម្ភារៈ​មួយចំនួន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​អំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្រាប់​ចូលរួម​សកម្មភាព​ប្រយុទ្ធប្រឆាំង​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែលមាន​ដោយ លោក ហេង ពិសិដ្ឋ ប្រធាន​ស​.​ស​.​យ​.​ក ខណ្ឌ​បឹង​កេងកង និង​ជា​អភិបាលរងខណ្ឌ​បឹង​កេងកង​និង​លោក សន ប៊ុន​មាន អនុប្រធាន​លេខាធិការដ្ឋាន​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ព្រមទាំង​សមាជិក សមាជិកា​ស​.​ស​.​យ​.​ក​រាជធានី​ភ្នំពេញ មក​ចូលរួម​ជាច្រើន​ផងដែរ​។​
​ឆ្លៀត​ក្នុងឱកាស​នោះ លោក ប្រធាន ស​.​ស​.​យ​.​ក ខណ្ឌ​បឹង​កេងកង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្នុងការ​ចូលរួម​សកម្មភាព​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​១៩ នៅពេលនេះ ។
​ជាមួយគ្នានេះដែរ លោក​អភិបាលរង ខណ្ឌ​បឹង​កេងកង​ហេង ពិសិដ្ឋ​ដែលជា​តំណាង​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​ក៏បាន​សូម​ជូនពរជ័យ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ទាំងអស់​សូម​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ​៕​

អត្ថបទដែលជាប់ទាក់ទង