ខណ្ឌបឹងកេងកងបន្តចុះផ្សព្វផ្សាយ ពីវិធីការពារ បង្កាទប់ស្កាត់ មេរោគកូវីដ១៩នៅតាមដងផ្លូវក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២០ នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង ជាតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានដឹកនាំកម្លាំងយុវជនស.ស.យ.ក,ខណ្ឌនិងមន្ត្រីសាលាខណ្ឌបឹងកេងកងជាច្រើនរូបដោយបន្តចុះធ្វើការផ្សព្វផ្សាយពីវិធីបង្កាការពារមេរោគកូវីដ១៩ដើម្បីអោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន៧សង្កាត់ព្រមទាំងនៅទីប្រជុំជន តាមសហគមន៍និងពេលបងប្អូនធ្វើដំណើរតាមដងផ្លូវចេញចូលរាជធានីភ្នំពេញឆ្លងកាត់ភូមិសាស្ត្រខណ្ឌបឹងកេងកងគឺដើម្បីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារ,ពាក់ស្រោមដៃនិង ការរស់នៅស្អាត,ហូបស្អាត់,កន្លែងបម្រើការងារត្រូវតែស្អាតជានិច្ចផងដែរ។
ខណៈពេលធ្វើដំណើរចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាឱកាសនោះលោក លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនាក៏បានមានមតិលើកឡើងយ៉ាងក្បោះក្បាយដោយសង្កត់ធ្ងន់ថាដើម្បីបង្ការទប់ស្កាត់ ដោយការ ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩និងមានសារអប់រំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នកមកពីបរទេសសូមអោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បីការពារនៃការឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត នោះក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជម្ងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពរបស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល៕