លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកទឹកអាកុល, ម៉ាស,ក្រមា,ថវិកាជូនប្រជាជនទីទ័លក្រចំនួន១២៩គ្រួសារ
ភ្នំពេញ៖ក្នុងរយះពេល២ថ្ងៃនេះពោលគឺនៅថ្ងៃទី០៦និង០៧ខែមេសាឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌបឹងកេងកងក្នុងនោះដោយមានការចូលរួមពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនានិងលោកស្រីគឹម សុវណ្ណាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញព្រមទាំងមន្រ្តីសាលាខណ្ឌ ,ចៅសង្កាត់បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាជននិងចែកអំណោយដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានសង្កាត់ចំនួន២គឺសង្កាត់បឹងកេងកងទី២និងសង្កាត់បឹងកេងកងទី៣ក្នុងនោះមានចែកនូវទឹកអាកុល,ម៉ាស,ក្រមា,ថវិកា,និងចែកខិតប័ណ្ណផ្សព្វផ្សាយដោយស្ដីពីការ ការពារនៃការរាលដាលូវជម្ងឺកូវីដ១៩ទៅដល់បងប្អូនប្រជាជនទីទ័លក្រទាំង១២៩គ្រួសារខាងលើនេះផងដែរ។
នាឱកាសនោះដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានចុះធ្វើការនិងបិទនូវផ្ទាំងរូបភាពដោយស្ដីពីការ បង្ការ ទប់ស្កាត់ដោយការពារមេរោគកូវីដ១៩ផងដែរ។ដូចនេះយើងត្រូវចូលរួមបង្ការនិងទប់ស្កាត់នៃការរាលដាលជម្ងឺកូវីដ១៩៕