ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង ចុះចែកសម្ភារៈប្រើប្រាស់ បង្ការការពារមេរោគកូវីដ១៩និង អំណោយជូនដល់ប្រជាជនទីទ័លក្រ៤១គ្រួសារនៅសង្កាត់ទទួលស្វាយព្រៃទី១

243

​ភ្នំពេញ​៖​កាលពីរសៀលថ្ងៃទី០៨ខែមេសាឆ្នាំ២០២០នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិងជាតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានដឹកនាំកម្លាំងរួមមានប្រធាន អនុប្រធានការិយាល័យព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀតដោយចុះសាកសួរសុខទុក្ខនិងផ្ដល់អំណោយជូនប្រជាជនទីទ័លក្រចំនួន៤១គ្រួសារនៅសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកង។ចំពោះអំណោយចែកជូនដល់ដៃប្រជាជននោះរួមមានអង្ក០៥គីឡូ,ទឹកអាកុល,,ម៉ាស,ថវិការ១មុឺនរៀល,ប្រេងឆា,សាប៊ូ,ក្រដាសើម១ដុំ,អំបិល,ទឹកត្រី,ទឹកដោះគោ,១យួរនិងស្រោមដៃដើម្បីទុកប្រើប្រាស់ក្នុងការ ការពារបង្ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​។​
លោក​ស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងទៀតថា​ដោយ​សូមអោយ​បងប្អូន​ប្រជាជន​ទាំងអស់​ចូលរួម​ធ្វើ​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ជាប្រចាំ​អោយបាន​ទៀងទាត់​និង​ពាក់​ម៉ាស​,​ពាក់​ស្រោមដៃ​ជាប្រចាំ​ដើម្បី​ថែរក្សា​នូវ​សុខភាព​អោយបាន​ល្អប្រសើរ​ពោលគឺ​ការពារ​ប្រសើរ​ជាជាង​ព្យាបាល​គឺ​ត្រូវតែ​ស្អាត​និង​មាន​អនាម័យ​ជានិច្ច​ការពារ​ខ្លួន​យើង​ក៏​ដូច​ការពារ​ក្រុមគ្រួសារ​យើង​ផងដែរ​។​ដូចនេះ​យើង​មិនត្រូវ​មើលរំលង​ឡើយ​ក្នុង​ការថែទាំ​សុខភាព​ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង