ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករកម្មការនីរោងចក្រកាត់ដេរចំនួន៤រោងចក្រក្នុងស្រុកកណ្តាលស្ទឹង,សម្រេចចិត្តមិនឈប់សម្រាកចូលឆ្នាំខ្មែរ

134

 

កណ្ដាល៖តំណាងកម្មករនិយោជិត តំណាងរោងចក្រ និងសហជីព ចំនួន៤រោងចក្រ ដែលមានកម្មករសរុបប្រមាណជាង១ម៉ឺននាក់ ក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្ដលបានឯកភាពមិនឈប់សម្រាកបុណ្យចូលឆ្នំាខ្មែរទេក្រោយពីមានការណែនាំពន្យល់ពីមូលហេតុមិនឱ្យឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរពីលោកលោកនុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលរួចមក។
កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ជាមួយតំណាងកម្មករនិយោជិត តំណាងរោងចក្រ និងសហជីព ចំនួន៤រោងចក្រ មានកម្មករសរុបប្រមាណជាង១ម៉ឺននាក់ ក្នុងស្រុកកណ្តាលស្ទឹង ដែលស្នើសុំឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្តបានធ្វើការណែនាំអំពីបទបញ្ជារបស់រាជរដ្ឋាភិបាលដល់តំណាងកម្មករនិយោជិត តំណាងរោងចក្រ និងសហជីព ចំនួន៤រោងចក្រថា៖បទបញ្ជារបស់រាជរដ្ឋាភិបាលគឺដើម្បីការពារបងប្អូនកម្មករនិយោជិតទាំងអស់ឱ្យជាងផុតជំងឺឆ្លងពិសេសទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ លោកបន្តថា៖ក្រោយពីបានទទួលការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញរួចមក តំណាងកម្មករ និយោជិត និងសហជីព បានឯកភាពអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនឲ្យឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយប្តេជ្ញាធ្វើការជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង