ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញនិងភូមិសាស្ត្រខេត្តកណ្ដាល ជាតំបន់តែមួយ មិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់នៃការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ

98

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេច ចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រខេត្តកណ្ដាលជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់នៃការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋនោះទេ ពោលគឺប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ដូចធម្មតា។

   យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី១០មេសានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រខេត្តកណ្ដាលជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

   ក្នុងន័យនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងស្នាក់នៅរាជធានីភ្នំពេញទាំងអស់អាចធ្វើចរាចរនឹងធ្វើដំណើរទៅមករវាងភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រខេត្តកណ្ដាលក៏ដូចជា អាចធ្វើចរាចរនឹងធ្វើដំណើរពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មូយ ពីខណ្ឌមួយទៅខណ្ឌមួយនៃរីកធានីភ្នំពេញនិងក្នុងភូមិសាស្ត្រខេត្តកណ្ដាលព្រមទាំងពី ភូមិសង្កាត់ ខណ្ឌក្នុងភូមិសាស្ត្ររាជធានីទៅកាន់ភូមិឃុំសង្កាត់ ស្រុក ក្រុងក្នុងភូមិសាស្ត្រខេត្តកណ្ដាលដោយគ្មានការហាមឃាត់រឹតត្បិតនៃការធ្វើដំណើរឡើយ។

  ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរដ្ឋបាលខណ្ឌទាំង១៤មន្ទីរនិងអង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបនិងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង