ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបែនដឹកដី បើកវ៉ារថយន្តបែនដឹកដី បើកវ៉ាជែញប្រយ័ត្នរេចង្កូចធ្លាក់ចូលប្រឡាយទឹកជែងមិនប្រយ័ត្នរេចង្កូចធ្លាក់ចូលប្រឡាយទឹកស្លាប់

83

 

ភ្នំពេញ បុរសម្នាក់បើករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ចូលទឹកប្រឡាយហើយប្រជាពលរដ្ឋបានចុះទៅរកស្រាប់តែបាត់អ្នកបើកបរមិនឃើញសង្ស័យថាស្លាប់នៅក្រោមរថយន្ត។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង ៣០ នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បើតាមតំណាងក្រុមហ៊ុនរថយន្តបានប្រាប់ឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះ ហួន ខែមរ៉ា ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រស់នៅភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រក្នុងទិសដៅពីត្បូងមកជើង លង់មកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ារថយន្តមួយគ្រឿងទៀត រថយន្តបានរេចង្កូចធ្លាក់ចូលទឹកប្រឡាយតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរកដើម្បីស្រង់យកតៃកុងរថយន្តយកមកលើគោកតែមិនឃើញ មិនដឹងថាតៃកុងរត់គេចខ្លួនឬនៅក្នុងទឹកនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌច្បារអំពៅចុះទៅពិនិត្យនិងបានហៅថយន្តស្ទូចដើម្បីស្ទូចយករថយន្តមកលើនឹងរកអ្នកបើកបររថយន្តថាតើនៅក្នុងឡានឬក៏រត់គេចខ្លួន។រហូតដល់ម៉ោង៥ល្ងាចទៀបរថយន្តស្ទួចមកដល់ទាញរថយន្តដែលលាក់ក្នុងប្រឡាយទើបឃើញសពបុរសអ្នកបើករថយន្តស្លាប់កប់ក្រោមរថយន្តសពប្រគល់អោយក្រុមគ្រួសារចំណែករថយន្តប្រគល់រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញជាបណ្ដោះអាសន្ន ។

អត្ថបទដែលជាប់ទាក់ទង