ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តកណ្ដាលចុះពិនិត្យទីតាំង សម្រាប់ត្រៀមរក្សាទុក អ្នកសង្ស័យនិងព្យាបាល អ្នកផ្ទុកមេរោគកូវីដ១៩ នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្ដាល​

64

កណ្ដាល៖ដោយមានការយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរាលដាលដោយជំងឺកូវីដ១៩នោះ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល រួមជាមួយ លោកអភិបាលស្រុកមុខកំពូល លោកលោកស្រី ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យទីតាំងសម្រាប់រក្សាទុក អ្នកសង្ស័យ និងព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅក្នុងវិទ្យាល័យសុភមង្គល ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល
នៅព្រឹកថ្ងៃដដែលនេះដែរលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបន្តចុះពិនិត្យទីតាំងសម្រាប់ត្រៀម ព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅស្រុកខ្សាច់កណ្តាល ចំនួន២ទីតាំង គឺវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន-រ៉ូតា និងមណ្ឌលសុខភាពកម្មករតេជោសែន វិហារសួគ៌។
ក្នុងឱកាសចុះទៅពិនិត្យទីតាំង សម្រាប់ត្រៀមរក្សាទុកអ្នកសង្ស័យនិងព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្ដាលលោកនុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានណែនាំដល់អភិបាលស្រុកទាំងពីរនិងលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់តាមដានស្ថានភាពប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អបើមានការសង្ស័យថាមានបញ្ហាជំងឺឆ្លងប្រញាប់រាយកាណ៍មករដ្ឋបាលខេត្តជាបន្ទាន់ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។
លោកអភិបាលរងខេត្តបន្តថា៖លោកអភិបាលខេត្តនិងរដ្ឋបាលខេត្តកណ្ដាលមានការយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះខ្លាំងណាស់ដោយបានត្រៀមទីតាំងរួចជាស្រេចសម្រាប់ឱ្យអ្នកឆ្លងជំងឺស្នាក់នៅព្យាបាលទោះបីជានៅពេលនេះមិនទាន់មានការរាលដាលនិងឆ្លងក្ដី៕

អត្ថបទដែលជាប់ទាក់ទង