ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្មួយៗ​កម្មករ​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួនឯង​ផង និង​សុវត្ថិភាព​សុខភាព សម្រាប់​ឪពុកម្តាយ បងប្អូន និង​ក្រុមគ្រួសារ​ទាំងមូល​ផង

75

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​នេះ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​បានចេញ​សារ​ដោយ​ថ្លែង​ការ​អរគុណ​ដល់​កូនក្មួយ​កម្មករ​ទូទាំង​ប្រទេស ដែល​បាន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេសជាតិ​យើង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ពេលដែល​បានឃើញ​កូនក្មួយ​កំពុង​បន្ត​ធ្វើការ​នៅក្នុង​រោងចក្រ ដែលមាន​អនាម័យ និង​សុវត្ថិភាព គឺ​រាជរដ្ឋាភិបាល​សប្បាយចិត្ត ជាពិសេស ឪពុកម្តាយ ក្រុមគ្រួសារ បងប្អូន​ក្មួយៗ​សប្បាយចិត្ត ព្រោះ​បានដឹងថា កូនក្មួយ​កំពុងធ្វើការ​នៅក្នុង​កន្លែង ដែលមាន​សុវត្ថិភាព​បំផុត​មួយ ស្រប​ពេលដែល​ប្រទេសជាតិ​យើង កំពុង​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​។​

​អរគុណ​កូនក្មួយ​កម្មករ​ទូទាំង​ប្រទេស ដែល​បាន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេសជាតិ​យើង​។​

​ក្មួយៗ​កម្មករ​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួនឯង​ផង និង​សុវត្ថិភាព​សុខភាព សម្រាប់​ឪពុកម្តាយ បងប្អូន និង​ក្រុមគ្រួសារ​ទាំងមូល​ផង​។ ប្រសិនបើ​មាន​អ្វី​កើតឡើង គឺ​រាជរដ្ឋាភិបាល នឹង​មើលថែ​ក្មួយៗ ដែល​ប្រសើរ​ជាង​ក្មួយៗ ស្តាប់​តាម​ការអូសទាញ​ញុះញង់​របស់​ជន​អគតិ​មួយចំនួន គឺ​នៅពេលដែល​ក្មួយៗ ឆ្លង​រោគ​បានសម្រេច​ហើយ គឺ​ពួកគេ​មិនអាច​មកជួយ​អ្វី​ដល់​រូប​ក្មួយៗ​បានឡើយ​។​
​អរគុណ​កូនក្មួយ ដែល​ជ្រើសរើស​ជម្រើស​ល្អ ហើយ​ស្តាប់​តាម​ការណែនាំ និង​អំពាវនាវ​របស់​រាជរ​ដ្ឋា​ភិ​បាល​យើង​។​

​ក្មួយៗ​សម្រេច​នៅ​ធ្វើការ​ក្នុង​កន្លែង ដែលមាន​សុវត្ថិភាព​បំផុត ដែល​ប្រសើរ​ជាង​ការសម្រេច​ទៅ សម្រាកលំហែ​កម្សាន្ត នៅ​កន្លែង​ដទៃ ដែល​មិនមាន​សុវត្ថិភាព ក្នុងពេលដែល​ប្រទេសជាតិ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​- ១៩​។​
​អរគុណ​កូនក្មួយ​ទាំងអស់គ្នា ដែល​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ -១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​។​

​អរគុណ​ក្មួយៗ​កម្មករ​កម្មការិនី ដែលមាន​ការយល់ដឹង​ខ្ពស់ ចំពោះ​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន ក៏ដូចជា សុខភាព​របស់​ក្រុមគ្រួសារ ដោយនៅ​បន្តធ្វើ​ការងារ​ជាធម្មតា​នៅក្នុង​រោងចក្រ ស្របតាម​ការអំពាវនាវ របស់​រាជរដ្ឋាភិបាល ក្នុងពេលដែល​ប្រទេសជាតិ​យើង កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា កម្មករនិយោជិត នៅតែ​បន្ត​ធ្វើការ​ក្នុង​រោងចក្រ​ដូច​ធម្មតា មិនមាន​ការឈប់​សម្រាក ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នោះឡើយ កម្មករ​-​កម្មការិនី នៅក្នុង​រោងចក្រ ឌឺ លុ​ច្ស (D’luxe) ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ ប្រការ​ដ៏​សមស្រប​មួយ ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​ការអំពាវនាវ​ណែនាំ របស់​រាជរដ្ឋាភិបាល ពិសេស​ដើម្បី​ការពារ​ភូមិដ្ឋាន សហគមន៍ នៅឯ​ស្រុកកំណើត​របស់ខ្លួន ពី​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទដែលជាប់ទាក់ទង