ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពស់​​លូន​ចូលក្នុង​ម៉ុង ចឹក​ក្មេងប្រុស ស្លាប់​

62

ស្ទឹងត្រែង​៖ សត្វ​ពស់វែក​មួយ​ក្បាល បាន​លូន​ចូលក្នុង​ម៉ុង ចឹ​ង​ក្មេងប្រុស​ម្នាក់ មាន​អាយុ​៨​ឆ្នាំ បាត់បង់​ជីវិត​។ ករណីនេះ កើត​មាននៅ​ភូមិ​អូរ​លាង​ក្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​។​

​លោក ភុយ លី ប្រធាន​មណ្ឌល​សុខភាព​ក្បាល​រមាស បាន​ឲ្យ​ដឹងថា ករណី​ពស់​ចឹក​ក្មេង មាន​អាយុ​៨​ឆ្នាំ នៅ​ភូមិ​អូរ​លាង​ក្រួស ឃុំ ក្បាល​រមាស ស្រុក​សេសា​ន បណ្តាល​ក្មេង​នោះ​ស្លាប់ ដោយ​ពួកគាត់ មិនបាន​ស្វែងរក​ការព្យាបាល តាម​ផ្នែក​វេជ្ជសាស្ត្រ ទាន់ពេល​។​

​ក្រុមគ្រួសារ មិនបាន​ដឹក​ក្មេងរងគ្រោះ មក​ពេទ្យ​ទាន់ពេលវេលា ក្រោយពេល​ពស់​ចឹក ក្រោម ២​ម៉ោង ក្មេង​នោះ​បាត់បង់​ជីវិត​។ ពស់​ដែល​ចឹក​ក្មេង​មាន​ពឹ​ស​ខ្លាំងណាស់​។ ហើយ​ពស់​ដែល​ចឹក​ក្មេង ត្រូវគេ​វាយ​សម្លាប់​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង