បង្ក្រាបទីតាំងល្បែងស៊ីសង និងជល់មាន់ ឃាត់ខ្លួនមនុស្ស ៣នាក់ នៅក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖ កងកម្លាំងសមត្ថកិច្ច បានឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសង និងជល់មាន់ ឃាត់ខ្លួនមនុស្ស ៣នាក់ មាន់ ៤ក្បាល ម៉ូតូ ១៩គ្រឿង ដើម្បីបន្ដតាមនីតិវិធីច្បាប់ ។
រដ្ឋបាលក្រុងព្រះសីហនុ ក្រោមការបញ្ជាដោយផ្ទាល់របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅក្រុម២២ ភូមិ១ សង្កាត់១ ក្រុងនិងខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។ ក្នុងការបង្ក្រាបនោះផងដែរ ក៏បានចាប់ឃាត់មនុស្ស៣នាក់ មាន់៤ក្បាល ម៉ូតូ១៩គ្រឿង យកទៅសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងបង្ក្រាបល្បែងស៊ីសងឲ្យខាងតែបានទូទៅក្រុងព្រះសីហនុ ដោយសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ជួយរាយការណ៍មក (ធានារក្សាការសម្ងាត់ជូន) ។
លោកអភិបាលក្រុង ក៏បានបន្ថែមថា ការបង្ក្រាបនេះ គឺការការពារការជួបជុំ (ការពារការឆ្លងជំងឺកូវីដ១៩ផង) និងល្បែងស៊ីសងខុសច្បាប់ផង ៕