ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលរួម​បង្កាត់​ទប់ស្កាត់​មេរោគ COVID-19 អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ​ដាក់​កម្លាំង​តាម​វត្ត​ចែក​ម៉ាស់ និង​បាញ់​កំដៅ​ដល់​ពុ​ទ្ឋ​បរិស័ទ​

76

 

​ភ្នំពេញ ៖ ចូលរួម​បង្កាត់​ទប់ស្កាត់​មេរោគ COVID-19 នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ចូលឆ្នាំ​ដំបូង​ប្រពៃណី​ជាតិខ្មែរ លោក​អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ​បានដាក់​កម្លាំង​តាម​វត្ត ដើម្បី​ចែក​ម៉ាស់ និង​បាញ់​កំដៅ​ដល់​ពុ​ទ្ឋ​បរិស័ទ ដែល​អញ្ជើញ​មក​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ជីដូន ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅហើយនោះ ។​

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ បានអោយដឹងថា កម្លាំង​អធិដ្ឋាន និង​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​គណៈកម្មកា​រតស​ម​បណ្តា​វត្ត ចុះ​តាម​វត្ត ដោយមាន​បាញ់​អាកុល និង​ចែក​ម៉ាស់ ដល់​ពុទ្ធបរិស័ទ​ដែល​មក​វត្ត​ប្រគេន​ព្រះសង្ឃ ។ លោក​បញ្ជាក់ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ មាន​ចំនួន ៥ ។

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ទាំង​៧ សហការ​ជាមួយ​គណៈបញ្ជាការ​ខណ្ឌ និង​គណៈកម្មការ​អាចា​រ្យ​វត្ត ចុះ​តាម​វត្ត​អារាម​ចំនួន​៥ ដែល​ស្ថិតក្នុង​មូលដ្ឋាន​ខ្លួន ដើម្បី​វាស់​កម្តៅ បាញ់​អាកុល​និង​ចែក​ម៉ាស​ជូន​ពុទ្ធបរិស័ទ​ដែល​មក​វត្ត​ប្រគេន​ព្រះសង្ឃ ព្រមធ្វើ​ការអំពាវនាវ​ឲ្យ​មានការ​ថែទាំ​សុខភាព​ល្អ​ការឆ្លង​វីរុស កូ​វីដ​19 ដូចជា​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​19 យោងតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ។​

​ឆ្លៀតឱកាស​ក្នុងការ​វាស់​កំដៅ បាញ់​កុល ចែក​ម៉ាស នេះ លោក ហ៊ាង ថា​រ៉េត បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ទាំង​៧​ចុះ​ការពារ​ជូន​ពុទ្ធបរិស័ទ​ដែល​មក​វត្ត​កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​បន្លំ​លួច ឆក់ ប្លន់ សម្ភារៈ​របស់គាត់​ផងដែរ​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានចេញ​ប្រកាស​នូវ​ដំណឹង​ដ៏​សែន​រីករាយ​ដល់​ប្រជាពលរដ្ឋ​បន្តទៀតថា អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​រហូតដល់ ១៤​នាក់​ថ្មី​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​រហូតដល់​៩១​នាក់ ហើយ​ពិសេស​បំផុត​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង