ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនាផ្លូវបេតុងឆ្អឹងដែក ដាក់បណ្តាញលូ ចាប់ពីផ្លូវ២០០៤រហូតដល់រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ីី ការដ្ឋានបានបញ្ចប់ការដ្ឋាន១០០%ហើយ

129

ភ្នំពេញ៖  (ផ្លូវវត្តអង្គតាម៉ិញ)ចាប់ពីមហាវិថីសហព័ន្ធរុស្សី ដល់ផ្លូវ២០០៤ ដែលមានទទឹង ២០ម៉ែត្រ និងបណ្តោយប្រវែង ១២៤០ម៉ែត្រ ជាមួយនិងការ ដាក់បណ្តាញលូមួយខ្សែ មានមុខកាត់ ១ម៉ែត្រ២តឹក ស្ថិតក្នុង ភូមិប៉ប្រកខាងត្បូង, ភូមិត្រពាំងល្វា១ និងភូមិត្រពាំងល្វា២ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។ ការដ្ឋាននេះបានស្ថាបនារួចរាល់១០០%ហើយ ដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ត្រនេះ ហើយក៏បានកាត់បន្ថយ ការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។

    មន្ត្រីរដ្ឋបាលរាជធានីធ្លាប់បានបញ្ជាក់ហើយថា ដើម្បីរំដោះទឹកលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យ និងសង្កាត់មួយចំនួននៅក្នុងខណ្ឌសែន សុខ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋាន ដាក់បណ្តាញលូមួយខ្សែ ចាប់ពីផ្លូវ ២០០៤រហូតមកដល់ផ្លូវសហព័ន្ធរុស្ស៊ី ដែល
មានមុខកាត់ ១ម៉ែត្រ២តឹក ហើយ ក្រោយពីបញ្ចប់ការដ្ឋាននៃដាក់បណ្ដាញលូនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាការផ្លូវបេតុងឆ្អឹងដែកលើបណ្តាញលូនេះ ដោយចាប់ពីផ្លូវ២០០៤រហូតដល់រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ីី) ហើយគិតមកដល់ពេលនេះទាំងការដ្ឋានដាក់លូនិងការចាក់បេតុងឆ្អឹងដែកស្ថាបនាផ្លូវខាងលើបានបញ្ចប់ការដ្ឋាន១០០%ហើយ។
  គួរបញ្ជាក់ថា កន្លងមកនេះ តាមបណ្ដោយផ្លូវខាងលើ
ក្នុងភូមិប៉ប្រកខាងត្បូង, ភូមិត្រពាំងល្វា១ ភូមិត្រពាំងល្វា២ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ
និងតំបន់ជុំវិញតែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ហើយកំណាត់ផ្លូវមួយនេះក៏បាន ទទួលរងនូវការខូចខាតយ៉ាងខ្លាំងផងដែរ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេងជា ជាអភិបាល បានសម្រេចអោយដំណើរការ ការដ្ឋានស្ថាបនាលូមួយខ្សែជាមួយនិងការបើកការដ្ឋានស្ថាបនាផ្លូវ បេតុងឆ្អឹងដែកនេះតែម្តង៕
អត្ថបទដែលជាប់ទាក់ទង